អធិការនគរបាលក្រុងប៉ោយប៉ែតដាក់វិធានការដល់កងកម្លាំងត្រូវការពារសន្តិសុខសណ្តាប់ធ្នាប់មុនពេល ក្នុងពេល និងក្រោយពេលបោះឆ្នោត

ចែករំលែក៖

ក្រុងប៉ោយប៉ែត៖ លោកអធិការនគរបាលក្រុងប៉ោយប៉ែតបានជួបសំណេះ សំណាល និងដាក់វិធានការដល់កងកម្លាំងនគរបាលត្រូវការពារសន្តិសុខសណ្តាប់ធ្នាប់មុនពេល ក្នុងពេល និងក្រោយពេលបោះឆ្នោត។

    នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២២នេះ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានជួបសំណេះសំណាលនិងដាក់វិធានការឱ្យកងកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងក្រុងប៉ោយប៉ែត ដោយត្រៀមនិងត្រូវដាក់ពង្រាយដើម្បីការពារ និងរក្សាសណ្តាប់ធ្នាប់មុនពេល ក្នុងពេល និងក្នុងថ្ងៃរាប់សន្លឹកឆ្នោត ដើម្បីឱ្យការបោះឆ្នោតមានភាពរលូន តម្លាភាព និងយុត្តិធម៌ត្រឹមត្រូវទៅតាមច្បាប់គ.ជ.ប.ផងដែរ។

    កម្លាំងនគរបាលក្រុងប៉ោយប៉ែតទាំងអស់ក៏នឹងត្រូវបានដាក់ត្រៀមនៅតាមការិយាល័យបោះឆ្នោតនីមួយៗទូទាំងក្រុង រួមមានកម្លាំងចុះល្បាតផងដែរ ដើម្បីឱ្យប្រជាពលរដ្ឋបំពេញកាតព្វកិច្ច និងបញ្ចេញឆន្ទៈរបស់ខ្លួនតាមរយៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ស្អែកនេះ។ កងកម្លាំងត្រូវដោះស្រាយស្ថានភាពសន្តិសុខណាមួយដែលកើតឡើង ជាពិសេសប្រសិនបើមានការតវ៉ាផ្ទុះឡើងនៅថ្ងៃបោះឆ្នោត។

     ជាមួយគ្នានោះដែរ លោក វរសេនីយ៍ឯក សៅ សារឿន ក៏បានផ្តល់គ្រឿងឧបភោគ បរិភោគជូនដល់កងកម្លាំងនគរបាលដែលនៅតាមការិយាល័យបោះឆ្នោតនីមួយៗផងដែរ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print