រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន៖​ បំពង់ព្រះរាម ជា​គុម្ភព្រឹក្សម្យ៉ាង វារលើដី ឬដុះតោងលើដើមជិតខាង មានចុងស្លឹករាងដូចបំពង់និងមានគម្របផង

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ ខៀវ​ កាញារិទ្ធ​ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ បានថ្លែង​នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន​នៅព្រឹកថ្ងៃ​សៅរ៍​ទី​០៤​ ខែមិថុនា​ ឆ្នាំ​២០២២នេះថា​៖​ បំពង់ព្រះរាម ជា​គុម្ភព្រឹក្សម្យ៉ាង វារលើដី ឬដុះតោងលើដើមជិតខាង មានចុងស្លឹករាងដូចបំពង់និងមានគម្របផង។

ដើមបំពង់ព្រះរាម នេះមានដើមញី និងឈ្មោលផ្សេងគ្នា ដោយដើមឈ្មោលច្រើនមានផ្កាវែង ជាងដើមញី។ មំសភក្សរុក្ខជាតិនេះមានដុះតែនៅប្រទេសកម្ពុជាយើងទេ ហើយវាត្រូវបានគេរកឃើញដំបូងនៅលើកំពូលភ្នំបូគោ ក្នុងឆ្នាំ ១៩០៤។

លោករដ្ឋមន្ត្រី​ បានថ្លែងបន្តថា​ នៅប្រទេសកម្ពុជាយើង​សព្វថ្ងៃកំពុងមានការចាប់អារម្មណ៍ជាខ្លាំងនៅអំបូរផ្កាប្រភេទនេះ ព្រោះតែប្រជាជនទូទៅពុំដែលឃើញ និងរូបរាងរបស់វាមានលក្ខណៈប្លែកផងនោះ ពួកគេចាប់ផ្តើមបេះបោចនៅផ្កាទាំងនេះក្នុងលក្ខណៈជាការលេងសើចដោយពុំបានដឹងពីសារៈប្រយោជន៍របស់វាដែលមានដូចជា ៖

១.ទាក់ទាញសត្វល្អិតអោយមកធ្វើដំណើរលម្អងដល់រុក្ខជាតិនៅជិតខាងវា ។ 

២.ជួយបង្កើនជីវជាតិដល់ដីឬសរបស់វា និងដីនៅកន្លែងដែលវាដុះនោះក៏បានទទួលជីនេះដូចគ្នា ហើយវាអាចនិយាយបានដែរថា រុក្ខជាតិដែលនៅជិតខាងវានោះក៏រំពឹងជីដែលបានពីវាផងដែរ ដើម្បីបន្តការលូតលាស់។

៣.ទាក់ទាញទេសចរណ៍អោយមកទស្សនា ។ 

៤.ធ្វើជារុក្ខជាតិឱសថ ។ 

ដូចនេះសូមបងប្អូនមេត្តាកុំបេះបោចផ្ការបស់វាអី ព្រោះបើគ្មានផ្កា ក៏គ្មានទេសចរណ៍ ហើយបើគ្មានទេសចរណ៍ ប្រជាជនក៏គ្មានចំនូលដែរ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print