ភ្នំពេញ៖ ធ្វើឲ្យមហាជនជាច្រើនលាន់មាត់សរសើរខ្លាំងគ្រប់ៗគ្នាព្រោះតែ ចាប់ភ្លឹកលើរូបសម្រស់ស្រស់សោភា របស់កូនស្រីតារាសម្តែង ចន ច័ន្ទលក្ខិណាមិនតិចនោះទេ។ ការចាប់អារម្មណ៍ជាថ្មីក្រោយពីលោកស្រីប្រធានសមាគមសិល្បករខ្មែររូបនេះបានបញ្ចេញរូបថតប៉ុន្មានសន្លឹកចុងក្រោយរបស់កូន្រីលោកស្រីជាមួយនឹងការតុបតែងខ្លួនបានយ៉ាស្រស់សោភា រហូតអ្នកលេងបណ្តាញសង្គមលាន់មាត់សរសើរមិនដាច់ថាពិតជាស្រស់សោភា ខ្លាំងមិនចាញ់ម្តាយឡើយ ខណៈដែលឆ្នាំនេះកូនស្រីលោកស្រី មានវ័យ១៦ ឆ្នាំហើយ។ អ្នកដែលបានជួបកូនស្រីអ្នកនាងចន ច័ន្ទលក្ខិណាសុទ្ធតែលាន់មាត់សរសើរពីរូបសម្រស់ ពិសេសលើកកម្ពស់ដែលខ្ពស់ស្រឡះមិនចាញ់ម្តាយឡើយហើយគេរំពឹងថានាងនឹងប្រឡូកក្នុងអាជីពសិល្បៈ ណាមួយពិសេសលើអាជីពតារាបង្ហាញម៉ូត និងកញ្ញាឯក។
ជូលី ដែលជាតំណក់ឈាមរួមគ្នារវាងលោកស្រី ចន ច័ន្ទលក្ខិណា និងអតីតារាសម្តែងលោក យុត្ថរ៉ាឆានី មានឈ្មោះថានី ហង្សាជូលី នាងមិនត្រឹមតែមានរូបសម្រស់ស្រស់សោភា ទេ សូម្បីតែអត្តចរិកបុគ្គលិកលក្ខណៈក៏ត្រូវបានអ្នកក្នុងនិងក្រៅចង្កោមសិល្បៈលើកសរសើរមិនដាច់ពីមាត់ដែរ ថាជាក្មេងស្រីសុភាពរាបសារទន់ភ្លន់មានសីលធម៌ និងចំណេះដឹងមួយគួរឲ្យសរសើរ។
រូបថតប៉ុន្មានសន្លឹកចុងក្រោយថ្មីៗនេះបានធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍ និងកោតសរសើរមិនដាច់ពីមាត់ថាពិតជាល្អទាំងព្រមតែម្តង ហើយប្រសិនបើនាងសម្រេចចិត្តចូលប្រឡូកក្នុងអាជីពសិល្បៈវិញគឺក៏មិនខ្វះទីផ្សារដែរដែលកន្លងទៅគេក៏សង្កេតឃើញជូលី ធ្លាប់ចូលរួមសម្តែងក្នុងឈុតឆាកមួយចំនួននៅក្នុងក្រមខណ្ឌសាលារៀនហ្វូតព្រីនរបស់នាងប៉ុណ្ណោះមិនធ្លាប់បានឃើញនាងចូលរួមសម្តែងក្នុងភាពយន្តណាមួយនៅឡើយដែរ ប៉ុន្តែកន្លងទៅអ្នកនាង ចន ច័ន្ទលក្ខិណា ធ្លាប់លើកឡើងថា ការចង់ឲ្យកូនស្រីចូលប្រឡូកសិល្បៈដែរឬយ៉ាងណាគឺអាស្រ័យលើនិស្ស័យនិងការស្រលាញ់ចូលចិត្តរបស់កូន។ ចុងឆ្នាំ ២០២២នេះនាងនឹងឈានដល់គម្រប់វ័យ១៦ពេញលេញដែលគេរំពឹងថានាងនឹងអាចមានកម្មវិធីជប់លៀងខួបកំណើតទ្រង់ទ្រាយធំមួយដែលមានការជួបជុំពីមិត្តភ័ក្កិ សាច់ញាតិ និងសិល្បករផងដែរ៕
ដោយ វឌ្ឍនា