ឃាត់ខ្លួន​ជន​ពាក់ព័ន្ធ​ ចំនួន​៧​នាក់​ ក្នុង​ករណី​​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ចំនួន​៣​ករណី​ទូ​ទាំង​ប្រទេស​ថ្ងៃ​ទី​០៥​ ខែមិថុនា​

ចែករំលែក៖

ភ្នំពេញ​៖​ បេីយោង​តាមប្រភពព័ត៍មានពី​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យដឹងនៅយប់ថ្ងៃអាទិត្យទី០៥​ ខែមិថុនា​ ឆ្នាំ​២០២២នេះថា​៖​ ជនសង្ស័យ​ចំនួន​៧​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​៣​ករណី​ទូ​ទាំង​ប្រទេស​ នៅ​ថ្ងៃ​ទី​០៥​ ខែមិថុនា​នេះ​ ។​ ដូច្នេះ​សូម​និយាយ​ថា​ទេ​ចំពោះ​គ្រឿងញៀន​ !​

​របាយការណ៍ដដែល​បានបន្តថា​ ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​ចំនួន​៧​នាក់​ រួម​មាន​ ៖​ ករណី​ដឹក​ជញ្ជូន​ រក្សា​ទុក​ ៣​ករណី​ ឃាត់មនុស្ស​ ៧​នាក់​ ។​

​វត្ថុ​តាង​ដែល​ចាប់​យក​សរុប​ក្នុង​ថ្ងៃ​ទី​០៥​ ខែមិថុនា​ រួម​មាន​ ៖​ មេ​តំ​ហ្វេ​តា​មីន​(Ice)​ ស្មើ​និង​ ០,៧៥​ក្រាម​ និង​២​កញ្ចប់​តូច​ ។​

​លទ្ធផល​ខាងលើ​ ២​អង្គភាព​បាន​ចូលរួម​បង្ក្រាប​ ៖​ 

​នគរបាល​ ៖​ ២​អង្គភាព​ 

១​ /​ កណ្តាល​៖​ រក្សា​ទុក​ ១​ករណី​ ឃាត់​ ២​នាក់​ ចាប់​យក​Ice​ ២​កញ្ចប់​តូច​។​ 

២​ /​ រាជធានី​ភ្នំពេញ​៖​ រក្សា​ទុក​ ២​ករណី​ ឃាត់​ ៥​នាក់​ ចាប់​យក​Ice​ ០,៧៥​ក្រាម​។ 

  

ជាមួយគ្នានោះ​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​០៥​ ខែមិថុនា​ ឆ្នាំ​២០២២​នេះ​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៣​នាក់​(​ស្រី​២​នាក់​)​ របួសស្រាល​ ១​នាក់​។​ សូម​ធ្វើ​ដំណើរ​ប្រកាន់ខ្ជាប់​នូវ​ច្បាប់​ចរាចរណ៍​ជា​និច្ច​ !​

​ជាក់ស្ដែង​យោង​តាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ចេញ​ដោយ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ នៅ​ថ្ងៃ​ទី​០៥​ ខែមិថុនា​ បាន​បញ្ជាក់​ថា​ គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​ និង​របួស​ចំនួន​៤​នាក់​ កើតឡើង​ដោយសារ​ការ​ប៉ះទង្គិច​គ្នា​ចំនួន​ ៣​លើក​ ៕ដោយ​៖សហការី​

...

រូបភាព​៖ឯកសារ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print