ក្រសួងទេសចរណ៍សូមប្រកាសជ្រើសរើស បេក្ខជន-បេក្ខនារី ដើម្បីទៅចូលរួម ប្រកួតជំនាញអាស៊ានលើកទី១១ ផ្នែកចុងភៅ និងសេវាកម្មភោជនីយដ្ឋាន នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិអ្នកជំនាញទេសចរណ៍ មានសេចក្តីរីករាយសូមជម្រាបជូនដល់ ប្រតិបត្តិករទេសចរណ៍ សាលាបណ្តុះបណ្តាលវិជ្ជាជីវៈទេសចរណ៍ អ្នកជំនាញទេសចរណ៍ និងភាគីពាក់ព័ន្ធជ្រាបថា៖ ក្រសួងទេសចរណ៍សូមប្រកាសជ្រើសរើស បេក្ខជន-បេក្ខនារី ដើម្បីទៅចូលរួម ប្រកួតជំនាញអាស៊ានលើកទី១១ ផ្នែកចុងភៅ និងសេវាកម្មភោជនីយដ្ឋាន ដែលនឹងប្រារព្ធរៀបចំចាប់ពីថ្ងៃទី ១៩-២៩ ខែកញ្ញា ឆ្នាំ២០១៦ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

សូមរំលឹកថា នេះជាលើកទី៣ដែលក្រសួងទេសចរណ៍បានចូលរួមប្រកួតជំនាញអាស៊ាន ដោយលើកទី១នៅ ប្រទេសឥណ្ឌូណេស៊ី ដែលកម្ពុជាទទួលបានមេដាយឆ្នើមផ្នែកចំអិនម្ហូបចំនួន០១ រីឯលើកទី២នៅប្រទេសវៀតណាមឆ្នាំ២០១៤ ទទួលបានមេដាយឆ្នើមផ្នែកចំអិនម្ហូបចំនួន២ ។

ក្រសួងទេសចរណ៍សូមប្រកាសជ្រើសរើសបេក្ខជន-បេក្ខនារីំ ចំនួន៤រូប ដើម្បីចូលរួមប្រកួតជំនាញអាស៊ានលើកទី១១ សម្រាប់ឆ្នាំ២០១៦ នេះលើវិញ្ញាសានៃជំនាញវិជ្ជាជីវៈទេសចរណ៍ចំនួន២ គឺជំនាញចុងភៅ ២រូប និងជំនាញសេវាកម្មភោជនីយដ្ឋាន ២រូប។

ពត៌មានលំអិតសូមអានសេចក្តីជូនដំណឹង លេខ១៥២ សជណ.អទច ចុះថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦ របស់ក្រសួងទេសចរណ៍៕

13147871_1012800722148073_4508061954009644652_o

13173629_1012800718814740_1678038787926647065_n

ដោយ៖ សុខ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print