ប្រទេសរុស្ស៊ីស៊ូទ្រាំធ្វើតាមចិនដើម្បីសេដ្ឋកិច្ចរបស់ខ្លួនដោយគ្មានទីផ្សារណាប្រសើរជាងនេះ

ចែករំលែក៖

ចំពោះរុស្ស៊ីគោលនយោបាយឆ្ពោះមក កាន់តំបន់អាស៊ីគឺជារឿងដ៏សំខាន់ ពិសេស នៅក្នុងទំនាក់ទំនងរវាងរដ្ឋាភិបាលទីក្រុងមូស្កូនឹងទីក្រុងប៉េកាំង។ ប៉ុន្តែគោលនយោ បាយរបស់រុស្ស៊ីទទួលរងនូវការបរាជ័យ ដោយទីក្រុងមូស្គូមិនទទួលបានផល ប្រយោជន៍អ្វីសោះឡើយ។ មិនត្រឹវតែ ប៉ុណ្ណោះត្រូវបានសម្ពន្ធមិត្តចិនប្រើប្រាស់ ខ្វះចន្លោះទៀតផង។

លោកAlexander Gabuev មកពីមជ្ឈ មណ្ឌល Carnegie នៅទីក្រុងមូស្គូបានវិភាគ អំពីគោលនយោបាយឆ្ពោះទៅកាន់អាស៊ីដែលមិនមានប្រសិទ្ធភាពដូចជា ក្រោយ ពេល២ឆ្នាំដែលទំនាក់ទំនងរវាងរុស្ស៊ីនឹង​លោកខាងលិចប្រេះស្រាំ ទីក្រុងមូស្គូបាន ​បង្វែរគោលដៅទៅកាន់អាស៊ីដោយសង្ឃឹម ​ថា អាចនឹងប៉ះប៉ូវវិញនៅវអ្វីដែលរុស្ស៊ីបាត់​បង់។ ប៉ុន្តែក្តីសង្ឃឹមទាំងនោះមិនទទួល បានផលប្រយោជន៍ដូចការរំពឹងទុកឡើយ។

លោកAlexander Gabuev បានរំលឹកឡើងវិញនូវបទវិភាគរបស់អ្នកឯកទេស ពីររូបគឺលោកThomas S. Eder និង Mikko Huotari ដែលបានផ្សព្វផ្សាយនៅលើទស្សនាវដ្តីForeign Affairs ថា ចាប់តាំងពីសហគមន៍អឺរ៉ុបអនុវត្តការដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ីពីសកម្មភាពជ្រៀតជ្រែកចូលផ្ទៃក្នុងប្រទេសអ៊ុយក្រែនមករដ្ឋាភិបាលទីក្រុងមូស្គូដាក់ក្តីសង្ឃឹមទៅលើប្រទេសចិន ក្នុងវិស័យថាមពល និងការពារជាតិ វិនិយោគ និងដោះដូរពាណិជ្ជកម្មកសិកម្មដើម្បីប្រឆាំង តបតអឺរ៉ុបវិញ។

ភាពបរាជ័យរបស់រុស្ស៊ីនៅក្នុងដំណើរឆ្ពោះមកកាន់អាស៊ីគឺការខ្វែងគំនិតគ្នាលើ បញ្ហាជាច្រើន។ នៅក្នុងកិច្ចព្រមព្រៀង ទិញលក់ប្រេងមានតម្លៃរហូតដល់ទៅ៤០​០ ពាន់លានដុល្លារអាមេរិក ដែលមេដឹកនាំ​​ ប្រទេសទាំងពីរបានចុះហត្ថលេខាកាល ពីខែឧសភា ឆ្នាំ២០១៤ មិនបានអនុវត្ត ពេញលេញនោះឡើយដោយសារតែតម្លៃថាមពលក្នុងមួយម៉ែត្រគូបដែលរុស្ស៊ីលក់ទៅឲ្យចិនមានតម្លៃថោកជាងលក់ទៅឲ្យ អឺរ៉ុបជាច្រើន។ ទាំងនោះហើយបានជាការអនុវត្តកិច្ចព្រមព្រៀង៤០០ពាន់លានដុល្លារ នោះត្រូវបានពន្យារពេលជាបន្តបន្ទាប់។

រុស្ស៊ីត្រូវការលក់ តែចិនមិនបង្ខំទិញ លោកGabouev បានបញ្ជាក់ថា ចិនក៏ពិបាក ក្នុងការជួយដល់រុស្ស៊ីសម្រេចគោលដៅឆ្ពោះមកកាន់តំបន់អាស៊ី ដោយសារតែ ធនាគារធំៗរបស់ចិនចំនួន៤ក៏បានគោរពទៅតាមច្បាប់ដាក់ទណ្ឌកម្មរបស់លោក ខាងលិចនោះដែរ បើទោះបីចិនបានថ្កោលទោសការដាក់ទណ្ឌកម្មនោះក្តី។ ទាំងនោះ ជាជម្រើសដ៏ឆ្លាតវៃរបស់ចិនដែលមិនចង់ចូលប្រឡូកនៅក្នុងទីផ្សារដែលពោរពេញទៅដោយឧបសគ្គដូចជាប្រទេសរុស្ស៊ីនោះ។ អ្វីដែលចិនចង់បាននោះគឺទីផ្សារនៅក្នុង តំបន់អឺរ៉ុប និងអាមេរិកដែលមានភាពនឹងន ច្បាស់លាស់។

នៅក្នុងករណីមួយទៀតដូចជាប្រទេស Turkenistan ជាដើម ក្រោយពេលដែល រុស្ស៊ីខាតបង់ដោយសារផ្អាកការលក់ថា មពលទៅឲ្យអឺរ៉ុប រុស្ស៊ីក៏ផ្អាកការទិញពី ប្រទេសTurkmenistan នោះដែរ។ ដូច្នេះ ប្រទេស Turkmenistan ក៏បង្វែរទិសដៅ លក់ទៅឲ្យប្រទេសចិនដោយផ្ទាល់វិញបាន ថ្លៃជាងលក់ទៅឲ្យរុស្ស៊ី ហើយបន្តលក់ទៅ ឲ្យចិនទៀត។ បើទោះបីមានតម្លៃថ្លៃតែនៅថោកជាងថាមពលដែលរុស្ស៊ីលក់ឲ្យចិននោះដែរ។ គ្រាន់តែនៅក្នុងរយៈពេល៣ខែដើមឆ្នាំ២០១៦ ប្រទេសTurkmenistan បានលក់​ថាមពលប្រេងទៅឲ្យចិនមាន រហូតដល់​ទៅ១០,៦ពាន់លានម៉ែត្រគូប ​គឺកើន៣៣ភាគរយបើប្រៀបធៀបនឹង ដំណាក់កាលដូចគ្នាក្នុងឆ្នាំ២០១៥។

បើទោះបីបែបណាក្តីទំនាក់ទំនងសេដ្ឋកិច្ចរបស់ចិននិងរុស្ស៊ីនៅតែជាអាទិភាព ​ដោយសារតែប្រទេសទាំងពីរបានអាស្រ័​​​យ លើគ្នាជាច្រើនទៀតនៅលើឆាកអន្តរជាតិ។ ​តាមការប្រកាសរបស់នាយករដ្ឋមន្ដ្រីរុស្ស៊ី ​លោក ម៉េដវេដេវ បញ្ជាក់ថា រដ្ឋាភិបាល ទីក្រុងប៉េកាំង និងទីក្រុងមូស្គូបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីដែលមាន ទឹកប្រាក់រហូតដល់ទៅ២០០ពាន់លាន ដុល្លារនៅឆ្នាំ២០២០ ។
លោក ម៉េដវេដេវ ពេលនេះបានដឹកនាំ គណៈប្រតិភូទៅកាន់ប្រទេសចិនជំរុញ ទំនាក់ទំនងពាណិជ្ជកម្មឱ្យកាន់តែខ្លាំងឡើង ក្នុងពេលដែលពាណិជ្ជកម្មរបស់រុស្ស៊ី នៅតំបន់អឺរ៉ុបបានបាត់បង់អស់ជាងពាក់ កណ្ដាលទៅហើយនោះ។

វិស័យពាណិជ្ជកម្មរបស់រុស្ស៊ីនិងចិន បានកើនឡើងដល់ទៅ៥០ភាគរយនៅឆ្នាំ ២០១៥ និងមានជំហានកើនឡើងជាបន្ដ ទៀតនៅឆ្នាំខាងមុខ។ វិស័យដែលអាច រកបានប្រាក់ចំណូលច្រើននោះគឺថាម ពលប្រេងដែលរុស្ស៊ីលក់ទៅឱ្យចិនក្រោយ ពេលផ្អាកលក់នៅតំបន់អឺរ៉ុបបណ្ដាល មកពីការដាក់ទណ្ឌកម្មរបស់លោកខាង លិច ។

នៅក្នុងតំបន់អាស៊ីគេអាចនិយាយបាន ថា រុស្ស៊ីមិនអាចអូសទាញប្រទេសណា ក្រៅពីចិននោះឡើយដោយសារចិនត្រូវ ការថាមពលពីរុស្ស៊ី ចំណែកប្រទេសដទៃ ទៀតត្រូវការអាមេរិកជួយ។ ដូច្នេះប្រទេសទាំងនោះមិនអាចចងសម្ពន្ធមិត្ដជិតស្និទ្ធជាមួយរុស្ស៊ីឡើយ ។
ការបង្វែរទិសដៅទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិករបស់រុស្ស៊ីគឺពិបាកក្នុងការទទួល ជោគជ័យដោយសារតែអាមេរិក និងលោកខាងលិចបានមកដល់ទីមុនរុស្ស៊ីយូរហើយ។

ប្រទេសដែលរុស្ស៊ីចាត់ទុកថា ជាតំបន់ ដែលអាចជួយស្រោចស្រង់សេដ្ឋកិច្ចរបស់ ខ្លួនបាននោះមានតំបន់អាស៊ីភាគខាងកើត ក្នុងនោះមានប្រទេសចិន ជប៉ុនក៏ដូចជា ប្រទេសឥណ្ឌា ប៉ុន្ដែប្រទេសទាំងនោះគឺជា ដៃគូរបស់អាមេរិកទៅវិញ។ អ្វីដែលរុស្ស៊ីសង្ឃឹមជាងគេនោះគឺប្រទេសចិន ហើយ នៅពេលខាងមុខប្រធានាធិបតីចិនលោក ស៊ី ជីនពីង នឹងបំពេញទស្សនកិច្ចទៅកាន់អាមេរិកដើម្បីរឹតចំណងមិត្ដភាពដោយសារ តែចិនមិនចង់ឱ្យខ្លួនធ្លាក់ក្នុងគន្លងរបស់ រុស្ស៊ីត្រូវលោកខាងលិចដាក់ទណ្ឌកម្ម នោះឡើយ។
ចំណុចទាំងនោះហើយបានធ្វើឱ្យរុស្ស៊ីបង្ហាញការខកចិត្ដចំពោះសម្ពន្ធមិត្ដចិន ដែលងាកទៅកាន់អាមេរិកវិញនោះ។ អ្វី ដែលចិនចង់បាននោះគឺការចូលទៅកាន់អាមេរិកនិងអឺរ៉ុបដែលជាទីតាំងអាចជួយ ឱ្យសេដ្ឋកិច្ចចិនកាន់តែប្រសើរថែមទៀត ស្របទៅតាមដំណើរឆ្ពោះទៅកាន់លោកខាងលិចរបស់ចិន ។

សារព័ត៌មានឯករាជ្យបានផ្សាយអត្ថ បទវិភាគមួយដែលមានចំណងជើងថា រុស្ស៊ីឆ្ពោះទៅទិសខាងកើត ចិនឆ្ពោះទៅទិស ខាងលិចដោយនៅក្នុងអត្ថបទនោះទីក្រុងប៉េកាំងបានស្នើបង្កើតតំបន់ពាណិជ្ជកម្មសេរី ជាមួយសហគមន៍អឺរ៉ុប ។

នាយករដ្ឋមន្ដ្រីចិនលោក លី ឃើជាំង ក្រោយជំនួបពិភាក្សានៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិកលោកបានអំពាវនាវឱ្យលុបចោលរបាំងពន្ធដារសំខាន់ៗនៅក្នុងពាណិជ្ជកម្មរវាងសហគមន៍អឺរ៉ុបនឹងចិន។ ប្រសិនបើកិច្ចព្រមព្រៀងខាងលើទទួលបាន ជោគជ័យចិនអាចនឹងទិញបានក្រុមហ៊ុនឬបើកក្រុមហ៊ុនជាច្រើននៅលោកខាងលិច ដើម្បីបំពេញមហិច្ឆតាពង្រីកអំណាចរបស់ ខ្លួន ។

បញ្ហាលំបាករបស់ចិនក្នុងការឆ្ពោះទៅ កាន់លោកខាងលិច ពិសេសគឺអឺរ៉ុបដោយសារតែអាមេរិកនិងអឺរ៉ុបកំពុងតែអភិវឌ្ឍន៍ដៃ គូពាណិជ្ជកម្ម និងវិនិយោគឆ្លងទ្វីបTTIP ។ កត្តាទាំងនោះហើយបានបង្កផលលំបាកយ៉ាងខ្លាំងដល់ចិនក្នុងការទិញយីហោក៏ ដូចជាបច្ចេកវិទ្យាអឺរ៉ុប ។

បើទោះបីចិនពេញចិត្ដយ៉ាងខ្លាំងទៅ នឹងលទ្ធផលនៃកិច្ចប្រជុំចិន-អឺរ៉ុបលើកទី ១៧កន្លងមកក្ដី ប៉ុន្ដែបណ្ដាមេដឹកនាំសហ គមន៍អឺរ៉ុបដូចជាមិនពេញចិត្ដចិននោះ ឡើយ ពិសេសក្រោយកិច្ចប្រជុំចិនបាន បដិសេធចូលរួមសន្និសីទកាសែតតាម ទម្លាប់របស់លោកខាងលិច ៕

download

ប្រែសម្រួល៖ ម៉ែវ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print