ជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿនជ្រុលទៅបុករថយន្តពីក្រោយពេញទំហឹងបណ្ដាលឱ្យស្លាប់ម្នាក់ រងរបួសស្រាលម្នាក់នៅលើស្ពានអាកាសផ្សារដីហុយ

ចែករំលែក៖

ភ្នំពេញ: បុរសម្នាក់បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសស្រាល បន្ទាប់ពីជិះម៉ូតូមួយគ្រឿងឌុបគ្នាក្នុងល្បឿនលឿនជ្រុលទៅបុករថយន្តឡិចសុីសពីក្រោយពេញទំហឹង កាលពីវេលាម៉ោង១៩និង ៤០នាទី ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២នៅចំណុចលើស្ពានអាកាសផ្សារដីហុយ តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សពជនរងគ្រោះឈ្មោះ ផល ភេទប្រុស អាយុ១៩ឆ្នាំ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តLEXUS NX200t ពណ៌សមួយ គ្រឿងពាក់ស្លាកលេខភ្នំពេញ2BG-5275ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចឡើងលើស្ពានអាកាសផ្សារដីហុយក្នុងល្បឿនមធ្យម លុះបើកមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1FA-5930ជិះដោយបុរសពីរនាក់ ធ្វើដំណើរស្របគ្នាមកពីក្រោយក្នុងល្បឿនលឿនបានជ្រុលទៅបុករថយន្តឡិចសុីសពីក្រោយផ្នែកខាងស្ដាំពេញទំហឹងបណ្តាលឱ្យដួលម៉ូតូបោកទៅលើថ្នល់ស្លាប់អ្នកបើកបរម្នាក់នៅនឹងកន្លែងកើតហេតុហេតុ ចំណែកអ្នករួមដំណើររងរបួសស្រាល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចទំនាក់ទំនងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print