ភ្នំពេញ : នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ លោក ដួង តារា រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែង អរគុណអស់លោក លោកស្រី និងក្រុមអ្នកសង្កេតការណ៍បោះឆ្នោតដែលមកពីបណ្តាអង្គការ និងស្ថាប័នឯករាជ្យនានាទាំងអន្តរជាតិនិងក្នុងប្រទេសដែលបានអញ្ជើញមកចូលរួមសង្កេតការណ៍ឃ្លាំមើលនៅក្នុងដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី ៥ កាលពីៃថ្ងអាទិត្យទី ៥ មិថុនា ២០២២ កន្លងទៅនេះ។
លោករដ្ឋលេខាធិការបានលើកឡើងថា, ខ្ញុំសប្បាយរីករាយក្រៃលែងដែលបានឃើញការយកចិត្តទុកដាក់យ៉ាងសកម្មរបស់ក្រុមការងារក្នុងការឃ្លាំមើលនៅក្នុងដំណើរការបោះឆ្នោតដោយសេរីស្មើភាព យុត្តិធម៍ គ្មានការរើសអើង និងគ្មានហឹង្សា។ ពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញក្នុងការជ្រើសរើសគណបក្សនយោបាយដែលពួកគាត់ចូលចិត្ត ដោយ គ្មានការបង្ខិតបង្ខំឬរើសអើងអ្វីឡើយ។នេះហេីយជាដំណេីរការពិតប្រាកដនៃលទ្ធិប្រជាធិបតយ្យ។
លោកបន្តថា, សូមបញ្ជាក់ផងដែរថា ដើម្បីធានាបាននូវតម្លាភាព និងយុត្តិធម៌នៃដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានេះ មានអ្នកសង្កេតការណ៍ជាតិចំនួន៧២ស្ថាប័ន មានអ្នកសង្កេតការណ៍ជាតិសរុប ៧៤,៩០៤នាក់ អ្នកសង្កេតការណ៍អន្តរជាតិមានចំនួន២០ស្ថាប័ន មានអ្នកសង្កេតការណ៍ចំនួន១១០នាក់ និងភ្ញៀវពិសេសមានចំនួន៥ស្ថាប័ន មានចំនួន២៣នាក់ ដែលចុះឈ្មោះ ចូលរួមសង្កេតដំណើរការបោះឆ្នោតនេះ៕
មានសន្តិភាព ទើបមានដំណើរការបោះឆ្នោតមកទល់ថ្ងៃនេះ!
អរគុណសន្តិភាព!
អរគុណសម្តេចតេជោ! ៕