ខេត្តរតនគិរី÷នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១១ និង៤៥នាទីយប់ ដោយមានការរាយការណ៍ពីប្រជាពលរដ្ឋកម្លាំងអធិការនគរបាលក្រុងបានលុង បានចុះបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យចំនួន០៣មុខសញ្ញាពាក់ពន្ធ័ករណីគ្រឿងញៀននៅចំនុចផ្ទះជួលមួយកន្លែងស្ថិតនៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
ដោយមានការសម្របសម្រួលនិតិវិធីពីលោក កែវ ភក្តី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត សមត្ថកិច្ចនគរ បាលក្រុងបានលុងបានដកហូតសម្ភារៈពាក់ព័ន្ធបទ ល្មើសគ្រឿងញៀន និងនាំខ្លួនជនសង្ស័យយកមកអធិការដ្ឋានដើម្បីអនុវត្តនិតិវិធីបន្ត។ ប្រភពពីមន្ត្រីនគរបាលបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះដូចខាងក្រោម៖
១. ឈ្មោះ ធំ សុធា ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី
២.ឈ្មោះ សំអាត សំអុល ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិត្រពាំងក្រហម ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្ត រតនគិរីនិង៣.ឈ្មោះ អ៊ុំ នឿន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រងបាលុងខេត្តរតនគិរី។
នៅក្នុងប្រតិបត្តិការនេះសមត្ថកិច្ចដកហូតវត្ថុតាងដកហូតរួមមានៈ៖
១.ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១គ្រឿង
២.ថង់សម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួន
៣.ទូរស័ព្ទអិនចុចពិលចំនួន០២គ្រឿង
៤.ឧបករណ៍សម្រាប់សេពគ្រឿងញៀនមួយចំនួន
នៅព្រឹកថ្ងៃទី៦ខែមិថុនាឆ្នាំ២០២២ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានឃាត់ និងរក្សាទុកបណ្តោះអាសន្ននៅអធិការនគរបាលក្រុងបានលុងដេីម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តចាត់ការតាម
និតិវិធី៕
ដោយ៖ សូរិយា