លោក កែ គឹមយ៉ាន ចេញលិខិតថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះប្រជាពលរដ្ឋ សមាជិក សមាជិកា គណបក្សប្រជាជន កម្ពុជាទាំងអស់នៅក្នុងខេត្តបន្ទាយមានជ័យ ដែលតែងតែផ្ដល់នូវជំនឿចិត្ត ការគាំទ្រ និងបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជាជារៀងរហូតមក

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ : ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈបញ្ជាការយុទ្ធនាការបោះឆ្នោត លោក កែ គឹមយ៉ាន នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ បានថ្លែងថា, ក្នុងនាមក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងជាប្រធាន គណៈបញ្ជាការយុទ្ធនាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៥ និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះប្រជាពលរដ្ឋ សមាជិក សមាជិកា គណបក្សប្រជាជន កម្ពុជាទាំងអស់នៅក្នុងខេត្តបន្ទាយមានជ័យ ដែលតែងតែផ្ដល់នូវជំនឿចិត្ត ការគាំទ្រ និងបោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជាជារៀងរហូតមក។

លោកបន្តថា, ខ្ញុំក៏សូមថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំក្រុមការងារគណបក្សចុះ មូលដ្ឋាន និងថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ក្នុងខេត្តបន្ទាយមានជ័យ សមាជិក សមាជិកា គណបក្ស ទាំងអស់ដែលបានលះបង់កម្លាំងកាយចិត្ត និងធនធាន ប្រកបដោយស្មារតីទទួលខុសត្រូវ និងមិននឿយ ហត់រហូតទទួលបានការគាំទ្រ និងជ័យជម្នះនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិ ទី៥ ដើម្បីបន្តបេសកកម្មដឹកនាំ និងអភិវឌ្ឍឃុំ/សង្កាត់ តទៅមុខទៀត។

ជាមួយគ្នានេះ ខ្ញុំក៏សូមថ្លែងនូវការកោតសរសើរនិងអរគុណចំពោះ កងម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងអង្គភាពពាក់ព័ន្ធទាំងអស់នៅក្នុងខេត្តបន្ទាយមានជ័យដែលបាន ខិតខំយកចិត្តទុកដាក់ការពារសន្តិសុខនិងសណ្តាប់ធ្នាប់សាធារណៈ ដើម្បីបង្កលក្ខណៈឱ្យការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៥ បានដំណើរការនិងប្រព្រឹត្តទៅដោយរលូន ជោគជ័យ ក្រោម បរិយាកាសសុខសន្តិភាព និងគ្មានអំពើហឹង្សា ស្របតាមគោលការណ៍ប្រជាធិបតេយ្យ។

ជាថ្មីម្តងទៀត ខ្ញុំសូមប្រសិទ្ធពរជ័យជូន បងប្អូន ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ថ្នាក់ដឹកនាំ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់នៅក្នុង ខេត្តបន្ទាយមានជ័យ សូមប្រកបនឹងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណៈ កុំបី ឃ្លៀងឃ្លាតឡើយ៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print