ភ្នំពេញ : យើងគ្រាន់តែត្រូវចាំខ្លះៗថា, ភាពជោគជ័យគឺជាអ្វី?
ទី១ – ភាពជោគជ័យគឺ ការធ្វើឲ្យក្លាយទៅជាការពិតនៃគោលដៅដែលមានតម្លៃដែលតាំងចិត្ដទុកជាមុន ។
ទី២ – ភាពជោគជ័យគឺ ការដឹងថាអ្វីដែលត្រូវធ្វើនោះធ្វើបាន អ្វីដែលចង់នោះក្លាយទៅជាបាន ។
ទី៣ – ភាពជោគវាមិនមែនជារឿងចៃដន្យ តែគឺដោយសារតែយើងជ្រើសរើស ដោយជោគជ័យ ។
ទី៤ – ភាពជោគជ័យមិនមែនជាអ្វីដែលយើងអាចរកទិញបាន តែអ្វីដែលយើងត្រូវសាងឲ្យកើតពីយើងខ្លួនឯង ។
ទី៥ – ភាពជោគជ័យ កើតចេញពីបទពិសោធន៍ ដំណក់ញើស ដំណក់ឈាម និងទឹកភ្នែក លាយឡំជាមួយការអន់ចិត្តមួយគ្រា តែបានលទ្ធផលខ្ពស់សម្រាប់អនាគតកាល ។
ទី៦ – ភាពជោគជ័យវានឹងកើតឡើងលុះត្រាតែ វាបានពិសោធន៍ថា យើងមានភាពអត់ធ្មត់ប៉ុណ្ណាដែលនឹងក្លាយជា ការចាយវាយណាយរបស់វា ។
ទី៧ – មិនមានជោគជ័យកើតឡើងក្នុងមួយប្រព្រិចភ្នែក មិនមានភាពជោគជ័យបែបទាន់ចិត្ត ត្រឹមគិតមួយគ្រា រួច បោះបង់ពេលវេលាចោល កាប់បំពង់រង់ចាំទឹកភ្លៀង នោះឡើយ។
ទី៨ – ភាពជោគជ័យមិនបានចងភ្ជាប់ជាមួយបុគ្គលណាម្នាក់ គ្រប់គ្នាមានសិទ្ធិស្មើភាពគ្នា ប៉ុន្តែមានកម្រិត សមត្ថភាព បទពិសោធន៍ រៀនស្តាប់ច្រើន ជាងនិយាយ ។
ទី៩ – បើសិនជាត្រូវការភាពជោគជ័យច្រើន ចាយតំលៃភាពជោគជ័យច្រើន បើសិនជាត្រូវការភាពជោគជ័យកណ្ដាល ចាយតំលៃភាពជោគជ័យកណ្ដាល បើសិនជាត្រូវការភាពជោគជ័យតិច ចាយតំលៃភាពជោគជ័យតិច ។
ទី១០ -ភាពជោគជ័យគ្មានលក្ខខ័ណ្ឌ បើយើងមិនទម្លាក់ការខិតខំរបស់ចោល ។
– ចំណុចខ្លះចាប់ផ្តើមពីកត្តា៨យ៉ាងនិងគោលការណ៍សំខាន់៣ ដែលនាំឲ្យជីវិតជោគជ័យ 👍✍️
លោកអ្នកប្រាកដជាបានអានច្រើនរួចមកហើយអំពីគន្លឹះសម្រាប់ជោគជ័យក្នុងជីវិត ជាពិសេស គឺអានឯកសារជាភាសាបរទេស។
ថ្មីៗ ខ្ញុំបានប្រទះឃើញនូវគេហទំព័រអិធើណេត ទំព័រ ហ្វេសប៊ុក និង YouTube របស់ព្រះតេជគុណ គូ សុភាព ដែលព្រះអង្គបានផលិតជា វីដេអូខ្លីៗ ចែករំលែកចំណេះដឹងល្អៗដ៏ច្រើនសន្ធឹកសន្ធាប់ ដែល ជាភាសាខ្មែរស្រាប់។
ក្នុងនោះ យើងចាប់អារម្មណ៍គ្លីបមួយ អំពីគន្លឹះ៨យ៉ាង ដែលនាំឲ្យជីវិតមានជោគជ័យ ដែលមានន័យខ្លឹមសារ ដូចខាងក្រោម៖
1. ភាពជឿជាក់
2. ហ៊ានសាកល្បង ហ៊ានចាប់ផ្ដើម
3. តស៊ូព្យាយាម មិនលះបង់
4. មានប្រាជ្ញាឆ្លាតវាងវៃ
5. មានទំនាក់ទំនងល្អ
6. ការងារហ្មត់ចត់
7. ពិចារណាល្អិតល្អន់មុនធ្វើ
8. មានស្មារតីរឹងមាំ
ក្រៅពីកត្តាទាំង ៨យ៉ាងខាងលើ ដែលនាំឆាកជីវិត របស់លោកអ្នកទៅដល់ជោគជ័យ ព្រះភិក្ខុ វជិរប្បញ្ញោ គូ សុភាព ក៏បានណែនាំបន្ថែមថា អ្នកចាំបាច់ក៏ត្រូវ ប្រកាន់ខ្ជាប់នូវគោលការណ៍សំខាន់ចំនួន ៣ សម្រាប់ ជីវិតរបស់អ្នកផងដែរ។
គោលការណ៍សំខាន់ទាំង ៣ រួមមានដូចខាងក្រោម៖
១)-ខន្តី៖ ត្រូវចេះអត់ធ្មត់ចំពោះការលំបាកទាំងឡាយ ទើបបានជោគជ័យ។
២)-សច្ចៈ៖ ស្មោះត្រង់ជាមួយភរិយាស្វាមី ដៃគូរកស៊ី ទើបរស់នៅជាមួយគ្នាបានយូរ។
៣) -កតញ្ញូ៖ ដឹងគុណ តបគុណចំពោះអ្នកដែលធ្លាប់ជួយយើង ទើបជីវិតបានថ្កុំថ្កើង។
-(មានទ្រព្យ មានយស មានគុណធម៌ ទើបជីវិតបាន សុខ)៕
ដោយ : សហការី