ខេត្តស្វាយរៀង៖ មន្ត្រីខណ្ឌរដ្ឋបាលជលផល ខេត្តស្វាយរៀងបានចុះបង្ក្រាបនិងរុះរើ នេសាទលូស្បៃមុងនៅមាត់ទន្លេវៃគោស្ពានតាហោ ប្រមូលយកទៅកំទេចចោល ដោយមានការអបអរសាទរពីប្រជាពលរដ្ឋ។
ករណីចុះបង្ក្រាបនិងរុះរើ នេសាទលូស្បៃមុងធ្វើឡើងនៅវេលាព្រឹកថ្ងៃទី៨ខែមិថុនាឆ្នាំ២០២២នៅចំណុចខាងត្បួងស្ពានតាហោ ស្ថិតក្នុងភូមិមេភ្លើងសង្កាត់ស្វាយរៀងក្រុងស្វាយរៀងខេត្តស្វាយរៀង។
យោងតាមលោកស្រេងគ្រី នាយខ័ណ្ឌរដ្ឋបាលជលផល ខេត្តស្វាយរៀងបានអោយដឹងថានៅព្រឹកថ្ងៃទី៨ខែមិថុនាឆ្នាំ២០២២លោកនិងក្រុមការងារបានចុះបង្ក្រាបករណីបទល្មើសជលផលដោយបានសហការជាមួយមានកម្លាំងកងរាជអាវុធហត្ថមូលដ្ឋានក្រុងស្វាយរៀងនិងនគរបាលអធិការដ្ឋាននគរបាលក្រុងនិងអ្នកពាក់ពន្ធ័
ដោយជាលទ្ធផលបង្ក្រាបនិងរុះរើជាលទ្ធផលរុះរើបានលូស្បៃមុងស្មើ១០មាត់ប្រវែង១២០ម៉ែត្រ។
ប្រភពបន្តថាហើយរហូតដល់ម៉ោង២រសៀលថ្ងៃដដែលនេះផងដែរ
លោកសេង សីលា អភិបាលរងខេត្តស្វាយរៀង និងលោក ឈីវអុិចគង់ព្រះរាជអាជ្ញារងសាលាដំបូងខេត្តលោកប៉ែនផល្លីអនុប្រធានមន្ទីរកសិកម្មនិងរុក្ខាប្រមាញ់ខេត្តលោកស្រេងគ្រី នាយខ័ណ្ឌរដ្ឋបាលជលផល ខេត្តមេបញ្ជាការងមូលដ្ឋានកងរាជអាវុធហត្ថក្រុងនិងសមត្ថកិច្ចដែលពាក់ពន្ធ័
ក៏បានអញ្ជើញចូលរួមធ្វើការដុតកំទេចចោលលូស្បៃមុងទាំងអស់ផងដែរ។
សូមរំលឹកឡើងវិញថា កាលពីថ្ងៃទី២៨ខែមិនាឆ្នាំ២០២២នៅចំណុចខាងត្បួងស្ពានតាហោ ស្ថិតក្នុងភូមិមេភ្លើង សង្កាត់ស្វាយរៀងក្រុងស្វាយរៀងខេត្តស្វាយរៀង
លោកស្រេងគ្រីនាយខ័ណ្ឌរដ្ឋបាលជលផល ខេត្តស្វាយរៀងបានចុះបង្ក្រាបនិងរុះរើដោយសហការជាមួយ
កម្លាំងកងរាជអាវុធហត្ថមូលដ្ឋានក្រុងស្វាយរៀងនិងសមត្ថកិច្ចពាក់ពន្ធ័
ដោយជាលទ្ធផលបង្ក្រាបនិងរុះរើបានរួមមាន:លូស្បៃមុងចំនួន២៥មាត់លប កន្ទុយកណ្តុលចំនួន០៥កន្ទុយប្រវែង៦០ ម៉ែត្ររបាំងស្បៃមុងចំនួន១០៥០ម៉ែត្រនិង
បង្កោលចំនួន៥០០ដើមយកទៅកំទេចចោលផងដែរ៕
ដោយ៖ សុថាន