ក្រោយនាយឧត្តមសេនីយ៍ សៅ សុខា៖​ ព្រមានសហព័ន្ធបាល់ទាត់អាស៊ី (AFC) និងម្ចាស់ផ្ទះឥណ្ឌា ចំពោះការមិនយកចិត្តទុកដាក់លើក្រុមកីឡាករបាល់ទាត់កម្ពុជា​ ពេលនេះចេញលិខិតសុំទោសហេីយ

ចែករំលែក៖

ភ្នំពេញ៖ ទីបំផុត​! សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) បានចេញលិខិតសុំទោស ក្រោយពីមានការប្រតិកម្មពីលោកនាយឧត្តមសេនីយ៍ សៅ សុខា​ ប្រធានសហព័ន្ធបាល់ទាត់កម្ពុជា​ ពាក់ព័ន្ធ​ការមិនយកចិត្តទុកដាក់លើក្រុមកីឡាករបាល់ទាត់កម្ពុជា​។

សូមជម្រាបថា​ នៅរសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២នេះ លោកនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធបាល់ទាត់កម្ពុជា បានព្រមានចេញពីរាជធានីភ្នំពេញ ចំពោះ​សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) និងសហព័ន្ធបាល់ទាត់ឥណ្ឌា រួមទាំងអ្នករៀបចំការប្រកួត ត្រូវធ្វើលិខិតសុំទោសកម្ពុជាជាបន្ទាន់ ដោយសារតែពួកគេមិនបានខ្វល់អ្វីទាល់តែសោះ ចំពោះការទទួលក្រុមបាល់ទាត់កម្ពុជា ទាំងអាហារ ការស្នាក់នៅ រួមទាំងទង់ជាតិរបស់កម្ពុជា​ ដោយ​ទុកតាមរយៈពេលឱ្យ៣ម៉ោង។ 

ចំពោះ​ការព្រមាន​របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា បានគូសបញ្ជាក់យ៉ាងដូច្នេះថា​៖ «ក្នុងរយៈពេល៣ម៉ោងនេះ បើសិនជាសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) និងសហព័ន្ធបាល់ទាត់ឥណ្ឌា រួមទាំងអ្នករៀបចំការប្រកួតមិនព្រមចេញលិខិតសុំទោសកម្ពុជាទេ យន្តហោះនឹងដឹកកីឡាករកម្ពុជាត្រឡប់មកមាតុភូមិ ដោយមិនធ្វើការប្រកួតនោះទេ»។

សូមជម្រាបថា ក្រុមជម្រើសជាតិកម្ពុជា នៅវេលាម៉ោង១០យប់ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២នេះ ត្រូវ​ប្រកួតជាមួយជម្រើជាតិឥណ្ឌាដែលជាម្ចាស់ផ្ទះ ក្នុងជំនួបបើកឆាកពូល D នៃវគ្គជម្រុះជុំចុងក្រោយពានរង្វាន់ AFC Asian Cup 2022 នៅកីឡដ្ឋាន Salt Lake នាទីក្រុងកុលកាតា។

គួរបញ្ជាក់ថា​ មុនឡើងមកដល់វគ្គជម្រុះជុំចុងក្រោយនេះ ក្រុមគោព្រៃកម្ពុជា បានទម្លាក់ក្រុមកោះហ្គាំរបស់សហរដ្ឋអាមេរិកទាំង ២ជើងកាលពីវគ្គ Play-Off ដោយលទ្ធផល ៣-១ នៅប្រទេសបារែន។ រីឯក្រុមដែលកំពុងឈរចាំនៅជុំផ្ដាច់ព្រ័ត្រវិញ គឺមាន ១៣ក្រុម រួមមានចិន, ស៊ីរី, អូស្ដ្រាលី, អ៊ីរ៉ង់, អារ៉ាប៊ីសាអ៊ូឌីត, កាតា, ជប៉ុន, អារ៉ាប់រួម, កូរ៉េខាងត្បូង, អ៊ីរ៉ាក់, អូម៉ង់, វៀតណាម និងលីបង់៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print