លោកស្នងការ​រងនគរបាលរាជធានីភ្នំពេញ​ ទទួលផែនប្រឆាំងគ្រឿងញៀន ដឹកនាំកិច្ចប្រជុំពាក់ព័ន្ធការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ​៖​ ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ នៅសាលប្រជុំស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ត្រី គល់ យី ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន បានដឹកនាំកិច្ចប្រជុំពាក់ព័ន្ធការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ក្នុង​កិច្ចប្រជុំនេះដែរ​ ដោយមានការចូលរួមពីលោក វរសេនីយ៍ទោ រុឹម មុិច នាយការិយាល័យប្រឆាំងគ្រឿងញៀន, លោក-លោកស្រីនាយរងការិយាល័យ, នាយផ្នែកការិយាល័យប្រឆាំងគ្រឿងញៀន, នាយផ្នែកចំណុះអធិការដ្ឋាននគរបាលខណ្ឌទាំង១៤។ 

សូមជម្រាបថា​ នៅព្រឹកថ្ងៃ​ដដែល​នេះ​ លោកឧត្តមសេនីយ៍ទោ ហ៊ុន សុធី ,លោកឧត្តមសេនីយ៍ត្រី គល់ យី និងលោកឧត្តមសេនីយ៍ត្រី សរ សំណាង ស្នងការរង បានដឹកនាំកម្លាំងក្រុមប្រចាំបញ្ជាវេនទី៥ ចូលរួមប្រជុំជួរដើម្បីត្រៀមអន្តរាគមន៍​ និងចេញល្បាតការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ​ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញផងដែរ៕ដោយ៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print