ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅថ្ងៃពុធ ៩កើត ខែជេស្ន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំលើកទី១របស់គណៈកម្មការជ្រើសរើសសមាជិកគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា ដែលជាបុគ្គលករាជ្យសម្រាប់អាណត្តិដំបូង។
កិច្ចប្រជុំនេះមានការចូលរួមពីលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. ជាសមាជិកនិងជាលេខាធិការនៃគណៈកម្មការជ្រើសរើសសមាជិកគណៈកម្មការប្រកួតប្រជែង «គ.ប.ក.» ដែលជាបុគ្គលឯករាជ្យសម្រាប់អាណត្តិដំបូង និងលោក លោកស្រី ជាអនុប្រធាន និងសមាជិក សមាជិកា នៃគណៈកម្មការជ្រើសរើសសមាជិកគណៈកម្មការប្រកួតប្រជែង «គ.ប.ក.» ដែលជាបុគ្គលឯករាជ្យសម្រាប់អាណត្តិដំបូង ផងដែរ។
ក្នុងកិច្ចប្រជុំនេះដែរ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីត្រួតពិនិត្យ និងពិភាក្សាលើនីតិវិធីបន្តក្នុងការសម្ភាសន៍ជ្រើសរើសបេក្ខជនសម្រាប់ធ្វើជាសមាជិកគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា ដែលជាបុគ្គលឯករាជ្យសម្រាប់អាណត្តិដំបូង៕ដោយ៖សហការី