ខេត្តកំពង់ធំ៖ បេីយោងតាមប្រភពព័ត៍មានពីរដ្ឋបាលខេត្តកំពង់ធំ បានឱ្យដឹងថា ក្រុមប្រឹក្សាខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣៦ អាណត្តិទី៣ ក្រោមអធិបតីភាព លោក ដៀប ពីរី សមាជិកក្រុមប្រឹក្សាខេត្តតំណាង លោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ ដោយមានការចូលរួមពីលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក-នាយករងទីចាត់ការសាលាខេត្ត ប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ដើម្បីពិនិត្យពិភាក្សាកែលម្អរបាយការណ៍ប្រចាំខែពិនិត្យលទ្ធផលការងារដែលបានអនុវត្តកន្លងមក ព្រមទាំងលើកឡើងអំពីបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយឱ្យបានទាន់ពេលវេលា។
នៅក្នុងកិច្ចប្រជុំនេះដែរ បានលើកឡើងនូវរបៀបវារៈចំនួន ០២ដូចខាងក្រោម៖
១-ពិនិត្យ និងអនុម័តកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៣៥របស់ក្រុមប្រឹក្សាខេត្ត
២-ពិនិត្យ និងអនុម័តរបាយការណ៍ប្រចាំខែឧសភាឆ្នាំ២០២២របស់រដ្ឋបាលខេត្ត
៣-បញ្ហាផ្សេងៗ។
របៀបវារៈខាងលើនេះត្រូវបានដាក់ជូនអង្គប្រជុំពិនិត្យ និងពិភាក្សារួមគ្នារួចមក ដោយអនុម័តយល់ព្រមពីប្រធាន និងសមាជិកក្រុមប្រឹក្សាខេត្តដោយការលើកដៃយល់ព្រម៕ដោយ៖សហការី