ក្រុមប្រឹក្សាខេត្តកំពង់ធំ បើកកិច្ចប្រជុំសាមញ្ញលើកទី៣៦ អាណត្តិទី៣ ដើម្បីពិនិត្យពិភាក្សាកែលម្អរបាយការណ៍ប្រចាំខែ និងបញ្ហាប្រឈមឈានទៅរកដំណោះស្រាយ

ចែករំលែក៖

ខេត្ត​កំពង់ធំ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​រដ្ឋបាលខេត្ត​កំពង់ធំ​ បានឱ្យដឹងថា​ ក្រុមប្រឹក្សាខេត្តកំពង់ធំ​ នាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២​ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣៦ អាណត្តិទី៣ ក្រោមអធិបតីភាព លោក ដៀប ពីរី សមាជិកក្រុមប្រឹក្សាខេត្តតំណាង លោក​ ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ ដោយ​មានការ​ចូលរួម​ពីលោក​ លោកស្រី​ សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក-នាយករងទីចាត់ការសាលាខេត្ត ប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ដើម្បីពិនិត្យពិភាក្សាកែលម្អរបាយការណ៍ប្រចាំខែពិនិត្យលទ្ធផលការងារដែលបានអនុវត្តកន្លងមក ព្រមទាំងលើកឡើងអំពីបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយឱ្យបានទាន់ពេលវេលា។

នៅក្នុងកិច្ចប្រជុំនេះដែរ បានលើកឡើងនូវរបៀបវារៈចំនួន ០២ដូចខាងក្រោម៖

១-ពិនិត្យ និងអនុម័តកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៣៥របស់ក្រុមប្រឹក្សាខេត្ត

២-ពិនិត្យ និងអនុម័តរបាយការណ៍ប្រចាំខែឧសភាឆ្នាំ២០២២របស់រដ្ឋបាលខេត្ត

៣-បញ្ហាផ្សេងៗ។ 

របៀបវារៈខាងលើនេះត្រូវបានដាក់ជូនអង្គប្រជុំពិនិត្យ និងពិភាក្សារួមគ្នារួចមក ដោយអនុម័តយល់ព្រមពីប្រធាន និងសមាជិកក្រុមប្រឹក្សាខេត្តដោយការលើកដៃយល់ព្រម៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print