ខេត្តកោះកុង÷នៅថ្ងៃទី០៨ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១និង១៣នាទីរសៀល ដោយមានការចង្អុល បង្ហាញពីលោកឧត្តសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង,ការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី ស៊ុន ឃៀម ស្នង ការរង បានចុះបង្ក្រាបទីតាំងជួញដូរ រក្សាទុក និងប្រើ ប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនមួយកន្លែង(នៅបន្ទប់ជួលទល់មុខតំបន់សេដ្ឋកិច្ចពិសេសកោះកុង)
ស្ថិតក្នុងភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ឃាតខ្លួនជនសង្ស័យភេទប្រុសចំនួន ៣នាក់។
១-ជនសង្ស័យឈ្មោះ រ៉ូ រ៉ាដេតភេទប្រុស អាយុ២៧ឆ្នាំជនជាតិខ្មែរ មុខរបរកម្មលេីកឥវ៉ាន់ទីលំនៅ ភូមិ០៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
២-ជនសង្ស័យឈ្មោះ អេង លីឆាយ ភេទប្រុស អាយុ២១ឆ្នាំជនជាតិខ្មែរ មុខរបរនៅផ្ទះ ទីលំនៅភូមិ០២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
៣-ជនសង្ស័យឈ្មោះ សាន គឹមហួរ ភេទប្រុស អាយុ៣១ ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករ ទីលំនៅភូមិចាំយាម ឃុំប៉ាកខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន÷ម្សៅក្រាមសថ្លា សង្ស័យថាជាសារធាតុញៀនចំនួន២ កញ្ចប់ធំល្មមនិង១កញ្ចប់តូច ,ទូរស័ព្ទដៃចំនួន២គ្រឿងថង់សម្រាប់ខ្ចប់ថ្នាំញៀនមួយចំនួន និងកាំបិតចុងស្រួចចំនួន០២ដើម។
បច្ចុប្បន្នជនសង្ស័យទាំងបីនាក់ត្រូវបានកម្លាំងជំនាញកំពុងបំពេញសំណុំរឿងនិងចាត់ការបន្តតាមនីតិវិធី៕