កំពូលភ្នំដាឡៃ​ មានរយៈកម្ពស់ ១០២៩ម៉ែត្រពីនីវ៉ូទឹកសមុទ្រ នៅខាងកើតភ្នំទំព័រ

ចែករំលែក៖

ខេត្ត​ពោធិ៍សាត់​៖​ បើ​យោង​តាម​ប្រភពព័ត៌មាន​ពី​ក្រសួង​បរិស្ថាន​ បានឱ្យដឹងនៅព្រឹក​ថ្ងៃព្រហស្បតិ៍្ត​ទី​០៩​ ខែមិថុនា​ ឆ្នាំ​២០២២នេះថា​៖​ ភ្នំដាឡៃ ស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ក្នុងភូមិសាស្ត្រ ភូមិទំព័រ ឃុំប្រម៉ោយ ស្រុកវាលវែងខេត្តពោធិ៍សាត់។

កំពូលភ្នំដាឡៃនេះ​ មានរយៈកម្ពស់ ១០២៩ម៉ែត្រពីនីវ៉ូទឹកសមុទ្រ នៅខាងកើតភ្នំទំព័រ ។

ក្រសួង​បរិស្ថាន​ បានឱ្យដឹងទៀតថា​ ភ្នំដាឡៃ​ ជាគោលដៅថ្មីសម្រាប់អ្នកដើរភ្នំទេសចរណ៍ធម្មជាតិបែបជីវ:ចម្រុះ ដែលអាចមើលឃើញទេសភាពស្ទើរគ្រប់ជ្រុង ពេលថ្មើរជើងពីជើងភ្នំរហូតដល់កំពូលភ្នំ។

ចំណែក​ជើងភ្នំមានទឹកធ្លាក់ដ៏ស្រស់ស្អាតឈ្មោះថាទឹកធ្លាក់ ភ្នំដាឡៃ។ ​មិនតែប៉ុណ្ណោះ​យេីងអាចដេីរថ្មើរជើងពីភូមិទំព័រ ដល់កំពូលភ្នំដាឡៃ ប្រហែល៥ម៉ោង ចម្ងាយ ៦គីឡូម៉ែត្រ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print