ខេត្តពោធិ៍សាត់៖ បើយោងតាមប្រភពព័ត៌មានពីក្រសួងបរិស្ថាន បានឱ្យដឹងនៅព្រឹកថ្ងៃព្រហស្បតិ៍្តទី០៩ ខែមិថុនា ឆ្នាំ២០២២នេះថា៖ ភ្នំដាឡៃ ស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ក្នុងភូមិសាស្ត្រ ភូមិទំព័រ ឃុំប្រម៉ោយ ស្រុកវាលវែងខេត្តពោធិ៍សាត់។
កំពូលភ្នំដាឡៃនេះ មានរយៈកម្ពស់ ១០២៩ម៉ែត្រពីនីវ៉ូទឹកសមុទ្រ នៅខាងកើតភ្នំទំព័រ ។
ក្រសួងបរិស្ថាន បានឱ្យដឹងទៀតថា ភ្នំដាឡៃ ជាគោលដៅថ្មីសម្រាប់អ្នកដើរភ្នំទេសចរណ៍ធម្មជាតិបែបជីវ:ចម្រុះ ដែលអាចមើលឃើញទេសភាពស្ទើរគ្រប់ជ្រុង ពេលថ្មើរជើងពីជើងភ្នំរហូតដល់កំពូលភ្នំ។
ចំណែកជើងភ្នំមានទឹកធ្លាក់ដ៏ស្រស់ស្អាតឈ្មោះថាទឹកធ្លាក់ ភ្នំដាឡៃ។ មិនតែប៉ុណ្ណោះយេីងអាចដេីរថ្មើរជើងពីភូមិទំព័រ ដល់កំពូលភ្នំដាឡៃ ប្រហែល៥ម៉ោង ចម្ងាយ ៦គីឡូម៉ែត្រ៕
...
ដោយ៖សហការី