យោធភូមិភាគទី៥ បានរៀបចំ​ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩​ ដូសជំរុញ (ដូសទី៥) ជូនកងទ័ព និងគ្រួសារកងទ័ព

ចែករំលែក៖

ខេត្តបាត់ដំបង : នៅថ្ងៃទី១០ ខែមិថុនា​ ឆ្នាំ២០២២​ យោធភូមិភាគទី៥ បានរៀបចំ​ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩​ ដូសជំរុញ(ដូសទី៥) ជូនកងទ័ព និងគ្រួសារកងទ័ព ដេីម្បីបង្កេីនប្រព័ន្ធភាពស៊ាំ​ សម្រាប់បង្ការជំងឺកូវីដ-១៩ នៅមន្ទីពេទ្យ យោធភូមិភាគទី៥។

លោក ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ បានមានប្រសាសន៍ទៅកាន់នាយទាហាន ពលទាហានទាំងអស់ថា ត្រូវបន្តអនុវត្តតាមការណែនាំរបស់គ្រូពេទ្យជំនាញ​ និងក្រសួងសុខាភិបាលឲ្យបានត្រឹមត្រូវ​ ទោះបីជាប្រទេសកម្ពុជា​ គ្មានអ្នកឆ្លងជំងឺកូវីដ-១៩ក៏ដោយ។

លោក ឧត្តមសេនីយ៍ឯក ឯក សំអឋូននបានមានប្រសាសន៍បន្ថែមទៀតថា​ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត​ និងឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តី​ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំប្រទេសអោយទទួលបានជ័យជំនះលេីការប្រយុទ្ធ​ និងបង្ក្រាបនូវការរាតត្បាត​ នៃជំងឺកូវីដ-១៩៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print