លោក​ឧត្តមសេនីយ៍ត្រី​ ហៀ​ង​ ស៊ី​ថា​ ​បើក​កិច្ចប្រជុំ​ស្តី​ពី​ការងារ​គ្រប់គ្រង​វិទ្យុទាក់ទង​ និង​ការងារ​សំខាន់ៗ​

ចែករំលែក៖

ខេត្ត​​ពោធិ៍សាត់​៖​ លោក​ឧត្តមសេនីយ៍ត្រី​ ហៀ​ង​ ស៊ី​ថា​ ស្នងការ​រង​ផែនការ​ងារ​សេនាធិការ​ តំណាង​ខ្ពង់ខ្ពស់​លោក​ឧត្តមសេនីយ៍ទោ​ ស​ ថេ​ង​ ស្នងការ​នគរបាល​ខេត្ត​ នៅព្រឹក​ថ្ងៃ​សុក្រ​ទី​១០​ ខែមិថុនា​ ឆ្នាំ​២០២២​ នៅ​សាល​ប្រជុំ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ បាន​បើក​កិច្ចប្រជុំ​ការងារ​គ្រប់គ្រង​វិទ្យុទាក់ទង​ និង​ផ្សព្វផ្សាយ​ការងារ​សំខាន់ៗ​មួយ​ចំនួន​ ដែល​មានការ​អញ្ជើញ​ចូលរួម​ពី​លោកនាយ​ នាយ​រង​ ការិយាល័យ​ជំនាញ​ពាក់ព័ន្ធ​ លោក​អធិការ​ អធិការរង​ មក​ពី​បណ្តា​អធិការដ្ឋាន​នគរបាល​ក្រុង​.​ស្រុក​ ។​

លោក​វរសេនីយ៍ឯក​ ម៉​ម​ ឆៃ​លី​ នាយការិយាល័យ​វិទ្យុទាក់ទង​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ដោយ​ការ​ទំនាក់ទំនង​តាម​រយៈ​វិទ្យុទាក់ទង​កន្លង​មក​មានការ​ធ្លាក់​ចុះ​ ដែល​បង្ក​អោយ​មានការ​កើនឡើង​នូវ​បទល្មើស​ នៅ​តាម​មូលដ្ឋាន​ បណ្តាល​មក​ពី​ខ្វះ​វិទ្យុទាក់ទង​ដែល​ចាស់​ទ្រុឌទ្រោម​ និង​ប្រព័ន្ធ​មានការ​រអាក់រអួល​ មាន​មាត្រដ្ឋាន​តូច​ និង​ប្រើប្រាស់​ បាន​ត្រឹម​រយៈ​ចម្ងាយ​ជិត​ ។​

ដោយ​មានការ​យកចិត្តទុកដាក់​ពី​សំណាក់​លោក ប្រធាន​នាយកដ្ឋាន​វិទ្យុទាក់ទង​ និង​លោកស្នងការ​នគរបាល​ បាន​ស្នើ​សុំ​ក្រុមការងារ​ជំនាញ​វិទ្យុទាក់ទង​មក​ពី​ប្រទេស​ដើម្បី​កែសម្រួល​ប្រព័ន្ធ​ឲ្យ​បាន​ប្រើប្រាស់​ឡើង​វិញ​ ។

ក្នុង​ឱកាស​នេះ​ការិយាល័យ​ជំនាញ​សុំ​ប្រមូល​វិទ្យុទាក់ទង​ប្រើប្រាស់​ស៊ី​ម​ទាំង​៥៨​គ្រឿង​ ជា​អំណោយ​របស់​អតីត​អភិបាលខេត្ត​ ដែល​ត្រូវ​ចំណាយ​ថវិកា​បង់​ប្រចាំខែ​ក្នុង​ការ​ប្រើប្រាស់​ មក​ភ្ជាប់​ប្រព័ន្ធ​ និង​បង្កើត​ Chanel​ ប្រើប្រាស់​នៅ​តាម​អង្គភាព​ ។​

​លោក​ឧត្តមសេនីយ៍ត្រី​ ហៀ​ង​ ស៊ី​ថា​ ស្នងការ​រង​ បាន​មាន​ប្រសាសន៍​យល់​ស្រប​តាម​លោកនាយ​ការិយាល័យ​ជំនាញ​ ក្នុង​ការ​ពង្រឹង​ការ​ប្រើប្រាស់​វិទ្យុទាក់ទង​ឡើង​វិញ​ នឹង​បាន​ផ្សព្វផ្សាយ​ដល់​អធិការដ្ឋាន​ទាំងអស់​ព​ន្លឿ​ន​ការ​ធ្វើ​របាយការណ៍​លើ​កិច្ច​ការងារ​ផ្តល់​ថវិកា​ការងារ​ការពារ​បោះ​ឆ្នោត​ ផែនការ​សកម្មភាព​ និង​របាយការណ៍​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២១​ របាយការណ៍​ប្រជុំ​ប្រចាំខែ​ បញ្ជី​វត្ត​មាននៅ​តាម​អង្គភាព​ ផែនការ​សកម្មភាព​សម្រាប់​ឆ្នាំ​២០២២​ និង​លទ្ធផល​ការងារ​ប្រចាំឆមាស​ទី​១​ ឆ្នាំ​២០២២​ ។​

​ទន្ទឹម​នឹង​នេះ​ ត្រូវ​ពង្រឹង​បន្ថែម​ទៀត​លើ​ការងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ តម្លើង​បញ្ជី​ក្មេង​ទំនើង​ ដើម្បី​ឆ្លើយ​តប​ក្នុង​ការ​បង្ការ​ ទប់ស្កាត់​ និង​បង្ក្រាប​ បាន​ទាន់​ពេលវេលា​ ក្តាប់​សភាពការណ៍​សន្តិសុខ​ទាំង​ចំហរ​ និង​សម្ងាត់​ រាល់​គ្រប់​សកម្មភាព​គណៈ​បក្សនយោបាយ​ និង​ត្រៀមលក្ខណៈ​ទទួល​នូវ​ការ​មក​ដល់​នៃ​ព្រឹត្តិការណ៍​ SEAGAME​ 2023​ និង​ការងារ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ ឆ្នាំ​២០២៣​ ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print