សារព័ត៌មាន Bloomberg បានផ្សាយនៅថ្ងៃទី៩ ខែមិថុនាថា ប្រទេសដាណឺម៉ាក និងហុល្លង់ នឹងមិនយល់ព្រមផ្តល់សិទ្ធិជាសមាជិកសហគមន៍អឺរ៉ុបឱ្យទៅប្រទេសអ៊ុយក្រែននាពេលនេះឡើយ។
តាមគម្រោងរបស់សហគមន៍អឺរ៉ុប នឹងពិភាក្សាផ្តល់មតិស្តីពីការផ្តល់សិទ្ធិជាសមាជិកសហគមន៍អឺរ៉ុបដល់ប្រទេសអ៊ុយក្រែន ។ ថ្នាក់ដឹកនាំអឺរ៉ុបក៏បានឡើងកាលវិភាគដើម្បីពិភាក្សាគ្នាពីបញ្ហាខាងលើនៅសប្តាហ៍ក្រោយក្នុងទីក្រុង Brussels ប្រទេសប៊ែលហ្ស៊ិកដែរ។ ប៉ុន្តែដំណើរការពិភាក្សានឹងមិនបានសម្រេចនោះឡើយ ដោយសារតែប្រទេសដាណឺម៉ាក និងហុល្លង់នឹងរារាំង ប្រទេសជាសមាជិកផ្តល់សិទ្ធិឱ្យដល់ប្រទេសអ៊ុយក្រែន។
តាមសារព័ត Bloomberg បានផ្សាយថា មន្ត្រីដាណឺម៉ាកបង្ហាញក្តីបារម្ភយ៉ាងខ្លាំងស្តីពីរបាយការណ៍ពាក់ព័ន្ធអំពើពុករលួយនៅក្នុងប្រទេសអ៊ុយក្រែន ។ ប្រទេសដាណឺម៉ាកបញ្ជាក់ថា អ៊ុយក្រែនចាំបាច់ត្រូវតែកែទម្រង់ក្នុងវិស័យប្រជាធិបតេយ្យ សិទ្ធិមនុស្ស ការពារក្រុមជនជាតិភាគតិចមុនពេលក្លាយជាសមាជិករបស់សហគមន៍អឺរ៉ុប ៕ ដោយធីរីណា
រូបថត : VTC News