ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍្តទី០៩ ខែមិថុនា ឆ្នាំ២០២២នេះថា៖ ស្ថានីយ និងដេប៉ូប្រេងឥន្ធនៈ នៅក្នុងខេត្តកំពង់ធំ ខេត្តរតនគិរី ខេត្តកំពង់ឆ្នាំង និងរាជធានីភ្នំពេញ ត្រូវបានមន្ត្រីស៊ើបអង្កេត ក.ប.ប. ពិន័យអន្តរការណ៍ស្របតាមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់។
ជាក់ស្ដែងមន្ត្រី ក.ប.ប. ប្រចាំនៅរាជធានី ខេត្តខាងលើ នៅថ្ងៃទី៨-៩ ខែមិថុនា ឆ្នាំ២០២២ បានចុះប្រតិបត្តិការត្រួតពិនិត្យអនុលោមភាពតាមបណ្តាស្ថានីយ ដេប៉ូប្រេងឥន្ធនៈសរុបចំនួន ២៥ទីតាំង ស្ថិតនៅក្នុងស្រុកកំពង់ស្វាយនិងស្រុកស្ទោង ក្រុងបានលុង ស្រុករលៀប្អៀរនិងក្រុងកំពង់ឆ្នាំង និងខណ្ឌមានជ័យ ដោយក្នុងនោះ មន្ត្រីជំនាញបានរកឃើញដេប៉ូប្រេងឥន្ធនៈចំនួន៥ទីតាំង ប្រកបអាជីវកម្មមិនស្មោះត្រង់ចំពោះអ្នកប្រើប្រាស់ មិនមានអនុលោមភាពក្នុងធុរកិច្ច។
ក្រោយប្រតិបត្តិការចប់ មន្ត្រីជំនាញបានចាត់វិធានការពិន័យអន្តរការណ៍ស្របតាមច្បាប់ជាធរមាន និងតម្រូវឱ្យធ្វើកិច្ចសន្យាកែតម្រូវចំពោះមន្ត្រីមានសមត្ថកិច្ច៕
ដោយ៖សហការី