សមត្ថកិច្ចខេត្តសៀមរាបបញ្ជូនខ្លួនជនសង្ស័យចំនួន ០៣នាក់ ទៅសាលាដំបូងខេត្តសៀមរាប ករណីរក្សាទុក ជួញដូរ និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ខេត្តសៀមរាប ៖ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ សមត្ថកិច្ចខេត្តសៀមរាបបញ្ជូនខ្លួនជនសង្ស័យចំនួន ០៣នាក់ រួមជាមួយវត្ថុតាងទៅសាលាដំបូងខេត្តសៀមរាប ករណីរក្សាទុក ជួញដូរ និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។ នេះបើយោងតាមផេកស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២។

សមត្ថកិច្ចបានបញ្ជាក់ថា : កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនបានសហការជាមួយកម្លាំងអធិការដ្ឋានក្រុងសៀមរាប និងស្រុកស្វាយលើ ស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ :

ទីតាំងទី ១ : នៅថ្ងៃពុធ៩កើត ខែ ជេស្ធ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែ មិថុនា ឆ្នាំ២០២២ វេលាម៉ោង ២០ និង ៤៥នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនបានចូលរួមសហការជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកស្វាយលើ ចុះបង្ក្រាបបទ ដឹកជញ្ជូន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំនុចលើដងផ្លូវស្ថិតនៅភូមិជប់លើ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់:
១-ឈ្មោះ ហូរ ហុងណា ភេទប្រុស ឆ្នាំកំណើត ២០០១ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅ ភូមិបិតផ្កា ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ។(ដឹកជញ្ជូន និងប្រើប្រាស់) (មានសារធាតុញៀននៅក្នុងខ្លួន) ។

វត្ថុតាងដែលសមត្ថកិច្ចចាប់យកបានរួមមាន: ម្សៅមេតំហ្វេតាមីនចំនួន០១កញ្ចប់ ស្មើនឹងទម្ងន់២.៤៩ក្រាម(ទម្ងន់សុទ្ធ) និងទូរស័ព្ទដៃចំនួន០១គ្រឿង។

ទីតាំងទី ២: នៅថ្ងៃព្រហស្បតិ៍១០កើត ខែ ជេស្ធ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ២០២២ វេលាម៉ោង ០៣ និង ៤០នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនបានចូលរួមសហការជាមួយកម្លាំងការិយាល័យការពារ និងអន្តរាគមន៍ ចុះបង្ក្រាបបទ ដឹកជញ្ជូន ចាត់ចែង និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំនុចលើដងផ្លូវស្ថិតនៅភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័័យចំនួន០២ នាក់:
១-ឈ្មោះ មាន រង្សី ភេទប្រុស ឆ្នាំកំណើត ២០០៥ ជនជាតិខ្មែរ មុខរបរ គ្មាន មានទីលំនៅ ភូមិតាគង់ សង្កាត់សំបួរ ក្រុង ខេត្តសៀមរាប ។(ដឹកជញ្ជូន និងប្រើប្រាស់) (មានសារធាតុញៀននៅក្នុងខ្លួន) ។

២-ឈ្មោះ ឈុន ចាងអ៉ី ភេទប្រុស ឆ្នាំកំណើត ២០០៦ ជនជាតិខ្មែរ មុខរបរ ជាងដែក មានទីលំនៅ ភូមិវាល សង្កាត់សំបួរ ក្រុង ខេត្តសៀមរាប ។(ដឹកជញ្ជូន និងប្រើប្រាស់) (មានសារធាតុញៀននៅក្នុងខ្លួន) ។

វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន: ម្សៅមេតំហ្វេតាមីនចំនួន០៤កញ្ចប់ ស្មើនឹងទម្ងន់០.៥៣ក្រាម(ទម្ងន់សុទ្ធ) ៕

...


ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print