ខេត្តកំពត : នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ ផេកក្រសួងយុត្តិធម៍ បានបញ្ជាក់ថា, លោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តាមការចាត់តាំងរបស់ ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញចូលរួមធ្វើជាវាគ្មិនក្នុងកិច្ចសន្ទនាជាមួយសង្គមស៊ីវីលនិងយុវជនមកពីតំបន់អាស៊ាន «អំពីតួនាទីសង្គមស៊ីវីលនិងការចូលរួមរបស់យុវជនក្នុងកិច្ចការនយោបាយ»។
សូមបញ្ជាក់ថា ៖ នាព្រឹក ថ្ងៃ សុក្រ ១១ កើត ខែជេស្ធ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២កន្លងទៅ នេះ, លោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តាមការចាត់តាំងរបស់ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមធ្វើជាវាគ្មិនក្នុងកិច្ចសន្ទនាជាមួយសង្គមស៊ីវីលនិងយុវជនមកពីតំបន់អាស៊ាន «អំពីតួនាទីសង្គមស៊ីវីលនិងការចូលរួមរបស់យុវជនក្នុងកិច្ចការនយោបាយ»។ បទឧទ្ទេសនាម និងកិច្ចសន្ទនានេះ ផ្តោតលើបីចំណុចសំខាន់ដូចខាងក្រោម៖
១. ស្ថានភាព និងតួនាទីសង្គមស៊ីវីលនៅកម្ពុជា និងក្នុងសង្គមប្រជាធិបតេយ្យដ៏ទៃទៀត
២. តួនាទីនិងការចូលរួមរបស់យុវជនក្នុងកិច្ចការនយោបាយ នៅកម្ពុជានិងក្នុងសង្គមប្រជាធិបតេយ្យដ៏ទៃទៀត
៣. ទំនាក់ទំនងរវាងរដ្ឋាភិបាលនិងសង្គមស៊ីវីល និងបញ្ហាប្រឈម នៅកម្ពុជានិងក្នុងសង្គមប្រជាធិបតេយ្យដ៏ទៃទៀត។
កិច្ចសន្ទនានេះ រៀបចំនៅខេត្តកំពត ដោយមូលនិធិរបស់អាឡឺម៉ង់ Konrad Adenauer Stinting និងធ្វើឡើងជាភាសាអង់គ្លេស ៕