កូរ៉េខាងជើងមានរដ្ឋមន្ត្រីការបរទេសជាស្ត្រីលើកដំបូង

ចែករំលែក៖

សារព័ត៌មានជាតិកូរ៉េខាងជើង KCNA បានផ្សាយនៅថ្ងៃទី ១១ខែមិថុនាថា មន្ត្រីការទូតជាន់ខ្ពស់លោកស្រី Choe Son-hui ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង។ នេះជាលើកដំបូងហើយដែលកូរ៉េខាងជើងមានស្ត្រីកាន់តំណែងដ៏សំខាន់មួយនេះ។

សារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១១ ខែមិថុនា ឆ្នាំ២០២២ បានផ្សាយថា ទីក្រុងព្យុងយ៉ាងបានប្រកាសតែងតាំងអ្នកចរចាបរមាណូដ៏សំខាន់ម្នាក់ គឺលោកស្រី Choe Son-hui ជារដ្ឋមន្ត្រីការបរទេសថ្មីរបស់ខ្លួន បន្ទាប់ពីប្រទេសនេះបានបិទបញ្ចប់កិច្ចប្រជុំពេញអង្គនៃគណៈកម្មាធិការមជ្ឈិមបក្សពលករកូរ៉េ (WPK) ដឹកនាំដោយមេដឹកនាំកូរ៉េខាជើង លោក គីម ជុងអ៊ុន កាលពីថ្ងៃសុក្រសប្ដាហ៍នេះ។
បើតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA, លោក គីម បានបង្ហាញពីគោលដៅក្នុងការបង្កើនឥទ្ធិពលយោធារបស់កូរ៉េខាងជើង និងការស្រាវជ្រាវផ្នែកការពារជាតិដើម្បីការពារសិទ្ធិអធិបតេយ្យភាពរបស់កូរ៉េខាងជើង ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតនោះទេ។
លោក គីម ត្រូវបានដកស្រង់សម្តីដោយ KCNA ដូច្នេះថា «សិទ្ធិការពារខ្លួនឯង គឺជាបញ្ហានៃការការពារអធិបតេយ្យភាព ដោយបញ្ជាក់ជាថ្មីម្តងទៀតនូវគោលការណ៍តស៊ូដែលមិនអាចផ្លាស់ប្តូរបានរបស់គណបក្ស និងការប្រកួតប្រជែងដោយផ្ទាល់»។
ការតែងតាំងនេះធ្វើឡើងស្របពេលដែលសហរដ្ឋអាមេរិកបានព្រមានថា កូរ៉េខាងជើងអាចនឹងធ្វើតេស្តអាវុធនុយក្លេអ៊ែរលើកទី៧គ្រប់ពេលវេលា ហើយថានឹងជំរុញម្តងទៀតនូវការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ប្រសិនបើការធ្វើតេស្ដនេះកើតឡើងមែននោះ៕ ដោយធីរីណា

...

រូបថត​ :​ REUTERS

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print