ភ្នំពេញ : នៅរសៀលថ្ងៃនេះ ផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបកស្រាយបំភ្លឺ និងបដិសេធរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងការផុសរបស់គណនីហ្វេបុ៊កមួយឈ្មោះថា Tak Narita ដែលបាន Live Video និយាយបំផ្លើសខុសពីការណ៍ពិត ក្នុងគោលបំណងអាក្រក់ បង្ខួចកិត្តិយសដល់សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក ដែលជាអ្នកអនុវត្តច្បាប់ ដែលខ្លួនផ្ទាល់បានបើកបរល្មើសភ្លើងសញ្ញាចរាចរណ៍ នៅគោលដៅស្តុបស្ពានដែកចំការដូង ។
កាលពីវេលាម៉ោង៩:១៧នាទីព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ រថយន្ត ម៉ាក Prius ពណ៌ទឹកប្រាក់ បើកបរពីទិសដៅខណ្ឌដង្កោ ឆ្ពោះទៅ ស្ទឹងមានជ័យ ពេលមកដល់ចំណុចភ្លើងស្តុបស្ពានដែកចំការដូង រថយន្តនោះ ក៏បន្តដំណើរទៅមុខទាំងភ្លើងស្តុប ពណ៌ក្រហម ទើបមន្រ្តីនគរបាលចរាចរណ៍នៅគោលដៅតាមធ្វើការឃាត់ និងអប់រំណែនាំ បង្ហាញកាមេរ៉ាចរាចរណ៍ ដោយមិនបានផាកពិន័យតាមផ្លូវច្បាប់នោះទេ។ បុគ្គលល្មេីសច្បាប់រូបនេះបានធ្វេីការសុំទោសមសត្ថកិច្ច ហេីយក៏បេីកបរចេញទៅ។ មួយសន្ទុះក្រោយមកបែរជាបុគ្គលម្នាក់នេះឡាយបរិហារកេរ្តិ៍ចោទប្រកាន់មកលេីសមត្ថកិច្ចទាំងខ្លួនគាត់ផ្ទាល់ជាអ្នកដែលខុស និងបេីកបរដោយល្មេីសភ្លេីងសញ្ញាចរាចរណ៍ ។
កុំព្រោះតែចង់ល្បី ចង់បានការចាប់អារម្មណ៍ពីមហាជន ចង់បានការ Like and Share បែរជាធ្វេីការឡាយដោយគ្មានការគិតពិចារណាបែបនេះ។
សូមចូលរួមសហការផ្សព្វផ្សាយតែព័ត៌មានពិត !!!
ដោយ : សហការី