ខេត្តសៀមរាប៖ ក្រុមអ្នកញៀនល្បែងចំនួន ០៥នាក់ បាននាំគ្នាប្រមូលផ្ដុំគ្នាលេងល្បែងស៉ីសងខុសច្បាប់ ត្រូវកម្លាំងនគរបាលកម្លាំងអធិការរដ្ឋាននគរបាលស្រុកវ៉ារិន ចាប់ឃាត់ខ្លួនបញ្ជូនមកសាកសួរ និងអប់រំ។ នេះបេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងនៅថ្ងៃសៅរ៍ទី១១ ខែមិថុនា ឆ្នាំ២០២២។
របាយការណ៍ដដែល បន្តថា កម្លាំងអធិការរដ្ឋាននគរបាលស្រុកវ៉ារិនបានឃាត់ជនសង្ស័យចំនួន ០៥នាក់ ករណីលេងល្បែងស៊ីសងខុសច្បាប់ ( អាប៉ោង )កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ១៤ និង៣០នាទី ស្ថិតនៅភូមិទួលរមៀត ឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប ។
ចំណែកដកហូតវត្ថុតាងម៉ូតូចំនួន ០២គ្រឿង( ម៉ាកហុងដាឌ្រីមC125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១០ ពាក់ស្លាកលេខសៀមរាប 1B-7532 និងម៉ាកហុងដាឌ្រីមC125 សេរីឆ្នាំ2020 ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប 1AG-0908 ។
ក្រោយឃាត់ខ្លួនយកមកសាកសួរធ្វើកិច្ចសន្យា និងអប់រំរួច សមត្ថកិច្ចបានដោះលែងឱ្យវិញត្រឡប់ទៅគេហដ្ឋានវិញ ៕ដោយ៖សហការី