សម្តេចតេជោ ហ៊ុន សែន បានប្រាប់ទៅអគ្គរដ្ឋទូតសភាព អឺរ៉ុបថា សម្រាប់អឺរ៉ុបផ្តល់សិទ្ធិអ្វីជាអាទិភាពមិនដឹងទេ តែ សម្រាប់កម្ពុជា ផ្តល់អាទិភាពលើសិទ្ធិរស់រៀនមានជីវិត

ចែករំលែក៖

ភ្នំពេញ : សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា  បានប្រាប់ទៅអគ្គរដ្ឋទូតសភាព អឺរ៉ុបថា សម្រាប់អឺរ៉ុបផ្តល់សិទ្ធិអ្វីជាអាទិភាពមិនដឹងទេ តែ សម្រាប់កម្ពុជា ផ្តល់អាទិភាពលើសិទ្ធិរស់រៀនមានជីវិត។

សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងបង្ហាញពីពុតត្បាតទុច្ចរិតរបស់ ក្រុមប្រឆាំងលើនយោបាយវ៉ាក់សាំង។ ដំបូង គេហាម ពលរដ្ឋមិនឱ្យទៅទទួលវ៉ាក់សាំង បន្ទាប់មកគេរុញពលរដ្ឋ ឱ្យទៅដណ្ដើមវ៉ាក់សាំង នៅពេលកម្ពុជាកំពុងខ្វះ វ៉ាក់សាំង។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ភាពពិសពុល ឧបាយកលទុច្ចរិតរបស់ក្រុមប្រឆាំងលើការចាក់វ៉ាក់សាំង ត្រូវបរាជ័យ ព្រោះតែសិល្បៈនៃការដោះស្រាយបញ្ហារបស់ រាជរដ្ឋាភិបាល។ សម្តេចបានថ្លែងបែបនេះ ខណៈសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបិទ និងប្រគល់សញ្ញាបត្រក្នុងវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២០ ២០២១ និងបើកវគ្គបណ្ដុះបណ្ដាលឆ្នាំ២០២២ របស់សាលាភូមិន្ទរដ្ឋបាលជាង២ពាន់នាក់ នៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នយោបាយទម្លាក់ អំណាចទៅថ្នាក់ក្រោមជាតិ ជាការរួមចំណែកធ្វើឱ្យកម្ពុជា អាចគ្រប់គ្រង និងយកឈ្នះលើសមរភូមិកូវីដ១៩ ហើយសម្តេចសសើរការប្រតិភូកម្មអំណាច ពីថ្នាក់ជាតិ ទៅថ្នាក់ក្រោមជាតិ ធ្វើបានជោគជ័យ ។ ហើយសម្តេចតេជោតែងសួរនាំជាប្រចាំទៅ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រឿងការងារចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ដល់មូលដ្ឋាន។
ផ្តើមចេញពីបទពិសោធន៍ប្រយុទ្ធប្រឆាំងនឹងជំងឺកូ វីដ១៩នេះ សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តដល់ ក្រសួង ស្ថាប័ននានា ទម្លាក់អំណាចទៅមន្ត្រីថ្នាក់ក្រោម ជាតិ ។
សម្តេចតេជោ ហ៊ុនសែន បានលើកឡើងថា, អ្វីដែលយើងធ្វើបានការទប់ស្កាត់ជំងឺកូវីដ-១៩ គឺមកដល់ថ្ងៃនេះ ៣៧ថ្ងៃហើយ ដែលគ្មានកូវីដ-១៩ ឆ្លង ។
សូមបញ្ជាក់ថា, កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,២៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០០,៦៥% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៩,២៤% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ១៣៣,៦៤% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៦៧,៨៧% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់  មាន ៩៤,១០%៕

...

ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print