ខេត្តកណ្តាល៖ កម្លាំងនគរបាលបាលស្រុកកៀនស្វាយបានបេីកប្រតិបត្តិការស្រាវជ្រាវតាមចាប់ក្រុមចោលប្លន់បាន៣នាក់ក្នុងចំណោមបក្សពួក១០នាក់ បន្ទាប់ពីពួកគេបានជិះម៉ូតូធ្វេីសកម្មភាពកាប់ជាច្រេីនកាំបិត ទឿលេីជនរងគ្រោះរួចប្លន់យកម៉ូតូបាន១គ្រឿង កាលពីថ្ងៃអាទិត្យ ១៣កើតខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២វេលាម៉ោង០២និង១០នាទី
នៅចំណុចភូមិចិនកោះ ឃ៉ំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
មន្ត្រីនគរបាលបានអោយដឺងថា ជនរងគ្រោះដែលត្រូវក្រុមជនសង្ស័យកាប់ប្លន់នោះឈ្មោះ ឡុង គីមលាង ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅភូមិតារបដូនស ឃ៉ំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ចំណែកក្រុមជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបាន៣នាក់នោះទី១/ ឈ្មោះ ចាន់ សីហតុន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល(ឃាត់ខ្លួន)។
២/ឈ្មោះ និច សិដ្ឋិគុណភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រែកសំរោង០៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល(ឃាត់ខ្លួន)។
៣/ឈ្មោះម៉ៅ សុភារម្យ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត មានទីលំនៅ ភូមិតាង៉ូវក្រោម សង្តាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។
មន្ត្រីនគរបាលបានបន្តអោយដឹងថា ក្រុមជនសង្ស័យមានគ្នា១០នាក់បានជិះម៉ូតូចំនួន៥គ្រឿងបេីកកៀជនរងគ្រោះខាងលេីរួច យកកាំបិតបុង័តោ មកកាប់ ឈ្មោះ ឡុង គីមលាង (ជនរងគ្រោះ)ចំក្បាលចំក្បាលចំនួនបីកន្លែង ដេរចំនួន ៣០ថ្នេរនិង ខ្នងចំនួន២កាំបិត រួចប្លន់យក ម៉ូតូ១គ្រឿង ម៉ាក Honda Scoopy ពណ៌ស សេរីឆ្នាំ២០២១ ពាក់ស្លាកលេខកណ្តាល1AM.6603 ហេីយនាំគ្នា ជិះចេញទៅភ្នំពេញ។
បន្ទាប់មកជនរងគ្រោះ ឈ្មោះ ឡុង គីមលាង ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅភូមិតារបដូនស ឃ៉ំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ ក្រោយពីទទួលពាក្យបណ្តឹងពីជនរងគ្រោះភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ សហការជាមួយកម្លាំងផ្នែកនគរបាលយុត្តិធម៌ស្រុកៀនស្វាយចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវ និងសហការជាមួយកម្លាំងនគរបាលខណ្ឌច្បារអំពៅ ធ្វើឃាត់ខ្លួនជនសង្ស័បានចំនួន០៣នាក់យកមកប៉ុស្តិ៍ធ្វើការសាកសួរនិងចាត់ការតាមនិតិវិធី។
នៅចំពោះ មុខ សម្ថតកិច្ច ជនសង្យ័យទាំងបីនាក់បានសារភាពថាពួកគេនិងបក្សពួកពិតជាបានកាប់ទៅលេីជនរងគ្រោះប្លន់យកម៉ូតូពិតប្រាកដមែនហេីយកន្លងមកក្រុមពួកគេបានធ្វេីសកម្មភាពជិះម៉ូតូកៀអ្នកធ្វេីតំណេីរកាប់ប្លន់២ដងរួចមកហេីយតែមិនបានសម្រេច៕
ដោយ៖ ស្អាងជ័យ