ក្រុមក្មេងឈាមរ៉ាវបែកគំនិតធ្វេីសកម្មភាពកាប់ប្លន់ម៉ូតូបានហេីយតែអស់ល័ក្ខជាប់អន្ទាក់នគរបាលស្រុកកៀនស្វាយ

ចែករំលែក៖

ខេត្តកណ្តាល​៖ កម្លាំងនគរបាលបាលស្រុកកៀនស្វាយបានបេីកប្រតិបត្តិការស្រាវជ្រាវតាមចាប់ក្រុមចោលប្លន់បាន៣នាក់ក្នុងចំណោមបក្សពួក១០នាក់​ បន្ទាប់ពីពួកគេបានជិះម៉ូតូធ្វេីសកម្មភាពកាប់ជាច្រេីនកាំបិត​ ទឿលេីជនរងគ្រោះរួចប្លន់យកម៉ូតូបាន១គ្រឿង​ កាលពីថ្ងៃអាទិត្យ ១៣កើតខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២​វេលាម៉ោង០២និង១០នាទី
នៅចំណុចភូមិចិនកោះ ឃ៉ំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
មន្ត្រីនគរបាលបានអោយដឺងថា​ ជនរងគ្រោះដែលត្រូវក្រុមជនសង្ស័យកាប់ប្លន់នោះឈ្មោះ ឡុង គីមលាង ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅភូមិតារបដូនស ឃ៉ំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ចំណែកក្រុមជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបាន៣នាក់នោះទី១/​ ឈ្មោះ ចាន់ សីហតុន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល(ឃាត់ខ្លួន)។
២/ឈ្មោះ និច សិដ្ឋិគុណភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រែកសំរោង០៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល(ឃាត់ខ្លួន)។
៣/ឈ្មោះម៉ៅ សុភារម្យ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត មានទីលំនៅ ភូមិតាង៉ូវក្រោម សង្តាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។
​ មន្ត្រីនគរបាលបានបន្តអោយដឹងថា​ ក្រុមជនសង្ស័យមានគ្នា១០នាក់បានជិះម៉ូតូចំនួន៥គ្រឿងបេីកកៀជនរងគ្រោះខាងលេី​រួច យកកាំបិតបុង័តោ មកកាប់ ឈ្មោះ ឡុង គីមលាង (ជនរងគ្រោះ)ចំក្បាលចំក្បាលចំនួនបីកន្លែង ដេរចំនួន ៣០ថ្នេរនិង ខ្នងចំនួន២កាំបិត រួចប្លន់យក​ ម៉ូតូ១គ្រឿង​ ម៉ាក Honda Scoopy ពណ៌ស សេរីឆ្នាំ២០២១ ពាក់ស្លាកលេខកណ្តាល1AM.6603 ហេីយនាំគ្នា ជិះចេញទៅភ្នំពេញ។
បន្ទាប់មកជនរងគ្រោះ ឈ្មោះ ឡុង គីមលាង ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅភូមិតារបដូនស ឃ៉ំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ ក្រោយពីទទួលពាក្យបណ្តឹងពីជនរងគ្រោះភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ សហការជាមួយកម្លាំងផ្នែកនគរបាលយុត្តិធម៌ស្រុកៀនស្វាយចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវ និងសហការជាមួយកម្លាំងនគរបាលខណ្ឌច្បារអំពៅ ធ្វើឃាត់ខ្លួនជនសង្ស័បានចំនួន០៣នាក់​យកមកប៉ុស្តិ៍ធ្វើការសាកសួរនិងចាត់ការតាមនិតិវិធី។
​ នៅចំពោះ មុខ សម្ថតកិច្ច ជនសង្យ័យទាំងបីនាក់បានសារភាពថាពួកគេនិងបក្សពួកពិតជាបានកាប់ទៅលេីជនរងគ្រោះប្លន់យកម៉ូតូពិតប្រាកដមែនហេីយកន្លងមកក្រុមពួកគេបានធ្វេីសកម្មភាពជិះម៉ូតូកៀអ្នកធ្វេីតំណេីរកាប់ប្លន់២ដងរួចមកហេីយតែមិនបានសម្រេច៕

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print