ចិន៖ ទីក្រុងប៉េកាំងខិតខំទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ជាថ្មី

ចែករំលែក៖

ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ជាថ្មី មន្ត្រីរដ្ឋាភិបាលទីក្រុងប៉េកាំងបានចាប់ផ្តើមធ្វើតេស្តជាទ្រង់ទ្រាយធំក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ខែមិថុនាដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩។

សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៣ ខែមិថុនា ឆ្នាំ២០២២ បានផ្សាយថា អាជ្ញាធរនៅក្នុងរដ្ឋធានីប៉េកាំង នៃប្រទេសចិន នៅថ្ងៃចន្ទនេះ កំពុងធ្វើការយ៉ាងសកម្មដើម្បីព្យាយាមគ្រប់គ្រងការផ្ទុះឡើង វិញនូវចង្កោមករណីឆ្លង COVID-19 ដែលរាលដាលចេញពីទីតាំងបារ២៤ម៉ោងមួយកន្លែង ដែលល្បីឈ្មោះខាងមានមនុស្សច្រើនកុះករ។
ចង្កោមករណីឆ្លងជិត២០០ករណី ត្រូវបានរកឃើញថា មានពាក់ព័ន្ធនឹងបារមួយកន្លែង ឈ្មោះ Heaven Supermarket ស្ថិតនៅកណ្តាលទីក្រុងប៉េកាំង ដែលទើបនឹងបើកដំណើរការឡើងវិញ ខណៈដែលវិធានការទប់ស្កាត់កូវីដ-១៩ ទើបតែបានបន្ធូរបន្ថយកាលពីសប្តាហ៍មុន។
នៅចំពោះមុខការផ្ទុះរាលដាលនេះ សង្កាត់ ឆាវយ៉ាង (Chaoyang) ដែលធំជាងគេ ប្រចាំរដ្ឋធានីប៉េកាំងរបស់ចិន បានចាប់ផ្តើមបើកយុទ្ធនាការធ្វើតេស្តទ្រង់ទ្រាយធំរយៈពេល៣ថ្ងៃ សម្រាប់ប្រជាជនប្រមាណ៣.៥លាននាក់របស់ខ្លួន។
បញ្ហាខាងលើ ក៏បាននិងកំពុងបង្កើនក្តីបារម្ភជាថ្មីអំពីទស្សនៈវិស័យសម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកមួយនេះ ខណៈដែលចិនទើបតែងើបឡើងវិញ ពីផលប៉ះពាល់ធ្ងន់ធ្ងរ ដែលបណ្តាលមកពីការអនុវត្តវិធានការបិទខ្ទប់ រយៈពេលពីរខែនៅទីក្រុងសៀងហៃ ដែលជាទីក្រុងមានប្រជាជនច្រើនបំផុត និងជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏សំខាន់របស់ខ្លួន៕ ដោយធីរីណា

...

រូបថត​ :​ THX/TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print