សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានិងសម្តេចធម្មវិសុទ្ធវង្សាសៅ ទី ហេង សំរិន អញ្ជើញចាក់វ៉ាក់សំាងបង្ការជំងឺកូវីដ-១៩ដូសទី៥

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានិងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេង សំរិន បានអញ្ជើញចាក់វ៉ាក់សាំងដូសជំរុញ ដូសទី៥ បង្ការជំងឺកូវីដ-១៩ នៅវិមានរដ្ឋសភាដែលរៀបចំដោយក្រសួងសុខាភិបាល និងអគ្គលេខាធិការដ្ឋានរដ្ឋសភា នៅព្រឹកថ្ងៃទី១៤ មិថុនា ឆ្នាំ២០២២នេះ។

ឆ្លៀតឱកាសនោះ សម្តេចប្រធានរដ្ឋសភាបានអំពាវនាវដល់ជនរួមជាតិទាំងអស់ទៅចាក់វ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់គ្នាៗ ដើម្បីការពារជំងឺកូវីដ-១៩ ដោយសារជំងឺដ៍សាហាវនេះនៅតែជាក្តីកង្វល់របស់មនុស្សជាតិនៅឡើយ មានតែវ៉ាក់សំាងដែលអាចទប់ស្កាត់មិនឱ្យជំងឺនេះធ្លាក់ក្នុងសភាពក្នុងសភាពធ្ងន់ធ្ងរបាន។

សម្តេចប្រធានរដ្ឋសភា បានអំពាវនាវដល់ជនរួមជាតិបន្តអនុវត្តវិធានការសុខាភិបាល បីកុំ បីការពារ ឱ្យបានខ្ជាប់ខ្ជួនជាប្រចាំ ទោះបីគ្រប់ៗគ្នាបាន ទទួលវ៉ាក់សំាងទំាងដូសមូលដ្ឋាននិងជំរុញហើយក្តី។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានសម្តែងការកោតសរសើរចំពោះរាជរដ្ឋាភិបាល ដែលបានខិតខំប្រឹងប្រែងការពារអាយុជីវិតប្រជាពលរដ្ឋ ជាពិសេសការអនុវត្តគោលនយោបាយវ៉ាក់សាំងបានយ៉ាងជោគជ័យ នៅក្នុងនោះកម្ពុជាមិនខ្វះវ៉ាក់សំាងនឹងចាក់ជូនពលរដ្ឋឡើយជាមួយផែនការច្បាស់លាស់វែងឆ្ងាយទៅមុខទៀត ដូចជាការបង្កើតរោងចក្រផលិតវ៉ាក់សំាងនៅប្រទេសតែម្តង។

សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបណ្តាប្រទេសជាមិត្ត អង្គការដៃគូអភិវឌ្ឍន៍ទាំងឡាយដែលបានផ្តល់ជំនួយជាថវិកា វ៉ាក់សាំងនិងឧបករណ៍វិទ្យាសាស្រ្តដល់កម្ពុជា ក្នុងការទប់ស្កាត់ ការពារអាយុជីវិតប្រជាពលរដ្ឋពីជំងឺកូវីដ-១៩ជាបន្តបន្ទាប់ រហូតមក៕

        

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print