លោក ស​ ថេត​ បានចាត់តំណាងលោក សាន សុខសីហា រួមជាមួយលោកចៅសង្កាត់​ និងក្រុមប្រឹក្សាសង្កាត់​ ដេីម្បីចុះត្រួតពិនិត្យបេីកការដ្ឋានសាងសង់ផ្លូវបេតុងឆ្អឹងដែក​ មួយខ្សែ មានបណ្តោយ​ ១១០ម៉ែត្រ និងទទឹង ៥ម៉ែត្រ

ចែករំលែក៖

ភ្នំពេញ ៖ ដោយបានឃេីញជាក់ស្តែងអំពីស្ថានភាពលំបាក និងមានសំណូមពរពីបងប្អូនប្រជាពលរដ្ឋ លោកនាយកសាលាចំរេីនផល លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅព្រឹកថ្ងៃទី១៤​ ខែមិថុនា​ ឆ្នាំ២០២២​ លោក ស​ ថេត​ អនុប្រធានក្រុមការងារខណ្ឌមានជ័យ និងជាប្រធានក្រុមការងារចុះជួយគណបក្សប្រជាជនកម្ពុជា សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ បានចាត់តំណាងលោក សាន សុខសីហា រួមជាមួយលោកចៅសង្កាត់​ និងក្រុមប្រឹក្សាសង្កាត់​ ដេីម្បីចុះត្រួតពិនិត្យបេីកការដ្ឋានសាងសង់ផ្លូវបេតុងឆ្អឹងដែក​ មួយខ្សែ មានបណ្តោយ​ ១១០ម៉ែត្រ និងទទឹង ៥ម៉ែត្រ ដែលជាការឧបត្ថម្ភផ្ទាល់របស់លោក ស​ ថេត​ ។

 ក្នុងនាម លោក ស​ ថេត​ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយសង្កាត់បឹងទំពុន១​ លោក តែងតែគិតគូរ​ ដោះស្រាយបញ្ហាជាច្រេីនជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន​ ដូចជាការសាងសង់ទីស្នាក់ការបក្សថ្មី​ ការសាងសង់សាលាបុណ្យថ្មី​ ការសាងសង់ផ្លូវ​ ការផ្តល់អំពូលសូឡាជាច្រេីនដេីម្បីបំភ្លឺតាមដងផ្លូវ​  ការងារស្តារលូ​ ជាពិសេសណែនាំដល់ក្រុមការងារទាំងអស់​ ឱ្យយកចិត្តទុកដាក់ខ្ពស់លេីជនពិការ​ ចាស់ជរាគ្មានទីពឹង​ ប្រជាពលរដ្ឋទីទាល់ក្រ​ ដេីម្បីជួយឧបត្ថម្ភជាថវិកា​ និងសម្ភារ​ ក្នុងការជួយសម្រួលដល់បញ្ហាជីវភាពបានមួយរយ:ពេលខ្លីផងដែរ​ ។

ក្នុងឱកាសនោះដែរក៏មានការចូលរួមពីលោកនាយកសាលាចំរេីនផល​ សមាជិកក្រុមប្រឹក្សាសង្កាត់បឹងទំពុន១​  ប្រជាពលរដ្ឋ​ និងសិស្សានុសិស្សជាច្រេីនផងដែរ ។ ទាំងលោកចៅសង្កាត់ លោកនាយកសាលា ប្រជាពលរដ្ឋ សិស្សានុសិស្ស បានបង្ហាញអារម្មណ៍សប្បាយរីករាយ ចំពោះការសាងសង់ផ្លូវមួយខ្សែនេះ និងបានគោរពថ្លែងអំណរគុណ លោក ស ថេត ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយសង្កាត់បឹង១ និងសមាជិកទាំងអស់ ដែលតែងតែយលចិត្តទុកដាក់ ដល់សុខទុក្ខរបស់ប្រជាពលរដ្ឋជាប្រចាំ ៕

            

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print