ក្រោយរយៈពេល១០០ថ្ងៃធ្វើសង្គ្រាមនៅអ៊ុយក្រែន រុស្ស៊ីរកប្រាក់បាន៩៨ពាន់លានដុល្លារពីការលក់ប្រេង

ចែករំលែក៖

សារព័ត៌មាន AFP បានដកស្រង់របាយការណ៍របស់ CREA ដែលបានបញ្ជាក់ថា រុស្ស៊ីរកបានប្រាក់ចំណូលរហូតដល់ទៅ៩៨ពាន់លានដុល្លារពីការនាំប្រេងចេញ ក្នុងរយៈពេល១០០ថ្ងៃនៃការធ្វើសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។

នៅថ្ងៃទី១៣ខែមិថុនា មជ្ឈមណ្ឌលស្រាវជ្រាវស្តីពីថាមពល និងបរិយាកាសស្អាត CREA មានទីតាំងនៅក្នុងប្រទេសប៉ូឡូញបានឱ្យដឹងថា រុស្ស៊ីរកបានប្រាក់ចំណូលពីការលក់ប្រេងទៅកាន់ទីផ្សារជុំវិញពិភពលោក មានដល់ទៅ៩៨ពាន់លានដុល្លារ។
ក្នុងចំណោមថាមពលដែលលក់ចេញទៅលើទីផ្សារអន្តរជាតិមាន ៦២% ស្ថិតនៅក្នុងតំបន់អឺរ៉ុប មានតម្លៃប្រមាណ៦០ពាន់លានដុល្លារ ក្នុងរយៈពេល១០០ថ្ងៃដែលទីក្រុងមូស្គូចាប់ផ្តើមសង្គ្រាមវាយប្រហារអ៊ុយក្រែន។
ប្រទេសដែលទិញប្រេងពីរុស្ស៊ីច្រើនជាងគេបំផុតគឺប្រទេសចិន មានទឹកប្រាក់១៣,២ពាន់លានដុល្លារ បន្ទាប់មកគឺប្រទេសអាល្លឺម៉ង់១២,៦ពាន់លានដុល្លារ និងអុីតាលី ៨,១ពាន់លានដុល្លារ។
នៅពេលនេះដែរ អឺរ៉ុបបានដាក់ទណ្ឌកម្មលើកទី៦ទៅលើប្រទេសរុស្ស៊ី ពិសេសទៅលើវិស័យប្រេង ។ ប៉ុន្តែប្រទេសមួយចំនួនក្នុងតំបន់អឺរ៉ុបទទួលបានការលើកលែងឱ្យទិញប្រេង ហ្គាសពីរុស្ស៊ីដូចដើម និងទូទាត់តម្លៃប្រេងតាមរយៈប្រាក់រុស្ស៊ីទៀតផង៕ ដោយធីរីណា

...

រូបថត​ :​ Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print