ភ្នំពេញ៖ លោកបណ្ឌិត ញឹម វណ្ណដា បានស្នើឲ្យអាជ្ញាធរ ស្រុក ឃុំ ត្រូវផ្ដល់ទំនុកចិត្ត និងបម្រើសេវាឲ្យបានល្អជួន ប្រជាពលរដ្ឋនៅមូលដ្ឋានរបស់ខ្លួនកុំមើលស្រាលសភាពការ
និង កុំជិះសេះលែងដៃ ឲ្យសោះព្រោះសម័យ បច្ចេកវិទ្យាទំនើប នាពេលបច្ចុប្បន្ននេះ អ្នកណាចេះតែថា. អ្នកណាធ្វើពិត .អ្នកណាដើរ តែស្រែកមិនធ្វើ.នោះប្រជាពលរដ្ឋគាតចេះវិនិច្ឆ័យបានហើយ។
លោកបណ្ឌិត ញឹម វណ្ណដា ទីប្រឹក្សារាជរដ្ឋាភិបាល បានស្នើបែបនេះខណៈលោកអញ្ជើញ ចុះជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនិងបងប្អូនប្រជាពលរដ្ឋ នៅ ឃុំ ពពេរស្ថិតក្នុងស្រុក ត្រាំកក់ ខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពី លោក យិន ឃុនផយ អនុរដ្ឋលេខាធិការ ទីស្ដីការគណៈរដ្ឋមន្រ្តី និងមន្រ្តីពាក់ព័ន្ធនានា អាជ្ញាធរដែនដី កងកម្លាំង កាលពីរសៀលថ្ងៃទី១៣ មិថុនា ឆ្នាំ២០២២ នៅឃុំពពេរ ។
ក្នុងពិធីនេះដែរ លោកក៏បានសម្តែង នូវការ សរសើរចំពោះលោកគ្រូ អ្នកគ្រូ នៃសាលាអនុវិទ្យាល័យ នន្ទ ង៉ែត ព្រៃជួរ ដែលបានយកចិត្តទុកដាក់ក្នុងការបង្ហាត់បង្រៀន សិស្ស ព្រមទាំងបានជម្រុញដល់សិស្សានុសិស្សទាំងអស់ឱ្យខិតខំសិក្សារៀនសូត្រ ហើយដោយឡែកចំពោះបងប្អូនប្រជាពលរដ្ឋវិញ លោកក៏បានជំរុញ ឱ្យបងប្អូន យកចិត្តទុកដាក់ក្នុងការបង្កបង្កើនផល ពិសេសការ ធ្វើស្រែ នារដូវវស្សាឆ្នាំនេះឲ្យទាន់ពេលវេលា។
លោកបណ្ឌិត ញឹម វណ្ណដា មានប្រសាសន៏ក្រើនរំលឹកទៅដល់ អាជ្ញាធ ស្រុក ឃុំ ត្រូវបន្ដ ខិតខំធ្វើយ៉ាងណា ដើម្បីទាក់ទាញបាន នូវទំនុកចិត្តពីប្រជាពលរដ្ឋ លុះត្រាតែអាជ្ញាធរ ជួយសម្របសម្រួល ដោះស្រាយបញ្ហានិងតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ព្រោះអាជ្ញាធ ស្រុក ឃុំ នៅថ្នាក់មូលដ្ឋាន នេះជាសេនាធិការអោយរដ្ឋបាលខេត្ត និងត្រូវ បង្កើនទំនុកចិត្តដល់ប្រជាពលរដ្ឋផងដែរ ។
លោក ក៏បានជំរុញឱ្យអាជ្ញាធរនិងប្រជាពលរដ្ឋ បន្តការងារចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋឱ្យបានគ្រប់គ្នាៗ និងត្រូវបន្តចុះជួយ មូលដ្ឋានឱ្យបានសកម្ម បន្ថែមទៀត ក្នុងនោះត្រូវបន្តចុះអប់រំផ្សព្វ ផ្សាយនូវវិធានសុខាភិបាល ពិសេសត្រូវពង្រឹងវិធានការ ៣-ការពារ ៣-កុំ ឱ្យខាងតែបាន និងជំរុញឱ្យប្រជាពលរដ្ឋត្រូវ ពាក់ម៉ាស់ ឱ្យបានជាប្រចាំ។
លោកទេសរដ្ឋមន្រ្តី ក៏បានបញ្ជាក់បន្ថែមទៀតថា៖ សន្តិភាពគឺមានតម្លៃជាងអ្វីៗទាំងអស់ សន្តិភាព គឺជាអ្វីដែលស្រស់ស្អាតបំផុត សន្តិភាពផ្តល់នូវក្តីសង្ឃឹម និងស្នាម ញញឹមដល់មនុស្សគ្រប់រូប។ បទពិសោធន៍របស់ប្រទេសមួយចំនួន ដែលកំពុងកើត សង្គ្រាម គឺជាមេរៀនសម្រាប់ការយល់ដឹងរបស់យើងថា គោលនយោបាយផ្តោតលើការថែរក្សាសន្តិភាព គឺមានសារៈសំខាន់ ហើយការរក្សាអាយុជីវិតរបស់ប្រជាជន និងប្រទេសជាតិក៏រឹតតែជារឿងសំខាន់ និងត្រូវការចាំបាច់នូវថ្នាក់ដឹកនាំដែលមានទស្សនទាននយោបាយសន្តិភាព មានចក្ខុវិស័យវែងឆ្ងាយ និងមានពិសោធន៍គ្រប់គ្រាន់ដើម្បីធ្វើការសម្រេចជាយុទ្ធសាស្ត្រសមស្របទៅនឹងកត្តាប្រវត្តិសាស្ត្រ ភូមិសាស្ត្រនយោបាយ និងការប្រែប្រួលដ៏ឆាប់រហ័សរបស់ពិភព លោក ដើម្បីការពារសន្តិភាព ឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ។
លោកទេសរដ្ឋមន្រ្តី ញឹម វណ្ណដា បានបន្តថា សម្តេចតេជោ ហ៊ុន សែន បានប្តេជ្ញាថែរក្សាសនិ្តភាព ដែលរកមកបានដោយលំ បាកនេះ ឱ្យនៅឋិតថេរគង់វង្សជូនប្រជាពល រដ្ឋបានយូរអង្វែងច្រើនជំនាន់ ទន្ទឹមនឹងនេះក៏នឹងបន្តពង្រីកឱកាសធ្វើឱ្យជីវភាពប្រជាជនកាន់តែប្រសើរឡើងថែមទៀត៕