ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចេញលិខិតព្រមានដោយផ្អាកការងារ និងដកបញ្ឈរជើងរយៈពេល០៣ខែ លើ មន្ត្រីនគរបាលចរាចរណ៍មួយរូប ដែលបើកបរម៉ូតូក្នុងស្ថានភាពស្រវឹងពេញផ្លូវ

ចែករំលែក៖

ភ្នំពេញ÷មន្ត្រីនគរបាលរូបដែលស្រវឹងស្រាហើយជិះម៉ូតូរេពេញផ្លូវហើយត្រូវបានបង្ហោះនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកបង្កការចាប់អារម្មណ៍និងភ្ញាក់ផ្អើលពីសាធារណជននោះពេលនេះត្រូវបានស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញសម្រេចផ្អាកការងារនិងដកបញ្ឈរជើងរយៈពេលបីខែព្រោះតែភាពស្រវឹងរបស់ខ្លួន។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានលើកឡើងថាបន្ទាប់ពីបានឃើញការចុះផ្សព្ធផ្សាយនៅលើបណ្តាញសង្គមហ្វេសបុក ទាក់ទងទៅនឹងមន្ត្រីនគរបាលចរាចរណ៍មួយរូប នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដែលបានបើកបរម៉ូតូក្នុងស្ថានភាពស្រវឹងពេញផ្លូវនេះ ធ្វើអោយប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសរបស់មន្ត្រីនគរបាលជាតិ។

មតិខ្លះបានលើកឡើងថា មានមន្ត្រីនគរបាលក៏ដូចជាជនស៊ីវិលខ្លះ បើកបរដោយការស្រវឹងរេពេញផ្លូវឬក៏អាចបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ទៀតផង។ ប៉ុន្តែ អ្នកទាំងនោះមានសំណាងត្រង់ថាគ្មាននរណាថតយកទៅបង្ហោះនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក។ ដូច្នេះពួកគេរួចផុតពីការទទួលទណ្ឌកម្មតាមច្បាប់របស់អង្គភាព។ ករណីមន្ត្រីនគរបាលខាងលើនេះប្រសិនបើគ្មានការផ្សព្វផ្សាយទេគាត់ក៏មិនត្រូវបានថ្នាក់លើដកបញ្ឈរជើងយ៉ាងនេះដែរ។

 

ប៉ុន្តែទង្វើនេះគឺជាទង្វើរបស់បុគ្គល ដែលមន្ត្រីរូបនេះមិនអនុវត្តតាមបទបញ្ជា ក៏ដូចជាវិន័យរបស់កងកម្លាំង ជាពិសេសក្នុងនាមជាមន្ត្រីអនុវត្តច្បាប់ ដូច្នេះដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងគោលការណ៍ដឹកនាំរបស់ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានកោះហៅមន្ត្រីរូបនេះ ឲ្យចូលខ្លួនមកធ្វើការបំភ្លឺ ធ្វើកិច្ចសន្យា និងអនុវត្តវិន័យកងកម្លាំង ដោយសម្រេចចេញលិខិតព្រមានដោយផ្អាកការងារ និងដកបញ្ឈរជើងរយៈពេល០៣ខែ ហើយត្រូវបង្ហាញមុខនៅការិយាល័យបុគ្កិលជារៀលរាល់ថ្ងៃ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print