ខេត្តព្រៃវែង រយៈពេល​សប្ដាហ៍​ទី​២ ខែមិថុនានេះ ទទួលបានភ្ញៀវទេសចរ​ច្រើនជាងគេ​

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​ទេសចរណ៍​ បានឱ្យដឹង​នៅរសៀល​ថ្ងៃ​អង្គារ​ទី​១៤​ ខែមិថុនា​ ឆ្នាំ​២០២២នេះថា​៖​ស្ថានភាព​ភ្ញៀវទេសចរ​ផ្ទៃក្នុង ប្រចាំ​សប្តាហ៍ ថ្ងៃទី​១១-១២ ខែមិថុនា ឆ្នាំ​២០២២ មាន​ភ្ញៀវ​សរុប មាន​ចំនួន ៣២៧.១៥៤​នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ មាន​ចំនួន ៣១០.២៥០ នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង មាន​ចំនួន ១៦.៩០៤ នាក់​។​

​របាយការណ៍​ដដែល​ បន្តថា​ គោលដៅ​ទេសចរណ៍​សំខាន់ៗ ដែល​ទទួលបាន​ទេសច​រ​ច្រើនជាងគេ រួមមាន​៖

* ខេត្តព្រៃវែង ទទួលបាន​ទេសចរ ចំនួន ៧៩.៦៩៥ នាក់​

* ខេត្ត​ព្រះសីហនុ ៥២.៤៥៨ នាក់​

* ខេត្តបាត់ដំបង ៣៨.៩៥០ នាក់​

* ខេត្តកំពត ៣១.៨៥៥ នាក់​

* ខេត្តសៀមរាប ១៥.៩៥៩ នាក់​

* រាជធានី​ភ្នំពេញ ១៤.៧៩៣ នាក់​

* ខេត្តកំពង់ស្ពឺ ១៤.៤១៦ នាក់​

* ខេត្ត​កែប ១២.៨៦៣ នាក់​

* ខេត្តពោធិ៍សាត់ ១២.៦០២ នាក់​។​

​តួលេខ​ខាងលើ មានការ​កើនឡើង​ប្រមាណ ៣៩,៤៩% ធៀប​នឹង​ចុង​សប្តាហ៍ កន្លងមក​។ តាម​ការសង្កេត​ជាក់ស្តែង ភ្ញៀវ​ដែល​ដើរ​កម្សាន្ត នៅតាម​គោលដៅ​ទេសចរណ៍ នា​ប៉ុន្មាន​សប្តាហ៍ ចុងក្រោយ​នេះ ភាគច្រើន ជា​ភ្ញៀវ​ក្នុង​ខេត្ត​ផ្ទាល់ ឬ​ភ្ញៀវ ដែល​នៅ​ខេត្ត​ជាប់​គ្នា​។​

​ចំពោះ​ភ្ញៀវ​ដែល​ដើរ​កម្សាន្ត ចេញពី​រាជធានី​ភ្នំពេញ ទៅកាន់​គោលដៅ​ទេសចរណ៍​ឆ្ងាយៗ គឺមាន​ការថយចុះ​បន្តិច ក្នុង​សប្តាហ៍​នេះ លើកលែងតែ​គោលដៅ​តំបន់ឆ្នេរ ពិសេស​កំពត និង​កែប​៕ដោយ៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print