ភ្នំពេញ៖ អនុវត្តតាមផែនកាដឹកនាំរបស់លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ លោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌកំបូល នៅយប់ថ្ងៃច័ន្ទ ១៤កេីតខែជេស្ន ឆ្នាំខាល ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ លោក សេង គន្ធ អភិបាលរងខណ្ឌ និងជាប្រធានប្រចាំបញ្ជាក្រុមទី៣ ចាប់ពីរម៉ោង ២០:០០ នាទីដល់ម៉ោង ២១:៣០ នាទី បានដឹកនាំកំលាំងចំរុះ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌកំបូល ចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និងពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក រាល់មធ្យោបាយធ្វេីដំណេីរគ្រប់ប្រភេទ ដែលឆ្លងកាត់តាមបណ្តោយផ្លូវជាតិលេខ៤ ចូលទៅរាជធានីភ្នំពេញ នៅចំណុចមុខសាលាសង្កាត់កន្ទោក ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ៕
...
ដោយ៖ចន្ទ លីហ្សា