ខេត្តស្ទឹងត្រែង៖ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ១៦ៈ០០នាទី មានប្រជានេសាទម្នាក់ ដែលបាននេសាទបានត្រីបបែលយក្ស រហូតដល់៣០០គីឡូគ្រាមទទឹងនិងដងខ្លួនមានហូតដល់ទៅ២២០ម៉ែត្រ នៅក្នុងដងទន្លេមេគង្គ ទឹកសាប ស្ថិតក្នុងភូមិកោះព្រះ ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។
នេះបើតាមលោកសំ វិចិត្រ នាយខណ្ឌរដ្ឋបាលជលផលស្តីទី បានបញ្ចាក់ឲ្យដឹងថា: ត្រីបំបែកយក្សដែលប្រជានេសាទត្រីនេសាទនោះគាត់មាន ឈ្មោះមូល ធន ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិកោះព្រះ ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង. គាត់បានទៅនេសាទត្រីដូចសព្វមួយដង ជាលក្ខណៈគ្រួសារ ក៏ចាប់បានត្រីបបែលយក្សទឹកសាបមួយក្បាល បន្ទាប់មកប្រជានេសាទរូបនោះ គាត់បានរាយការណ៍ទៅប្រធានសហគមន៍នេសាទ ហើយប្រធានសហគមន៍នេសាទ គាត់បានរាយការណ៍បន្តមកខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង រួមនិងគម្រោងអច្ឆរិយ:ភាពនៃទន្លេមេគង្គ។ បន្ទាប់ពីបានទទួលព័ត៌មាននេះហើយ ក្រុមការងារខណ្ឌរដ្ឋបាលជលផលខេត្ត ក៏បានចេញដំណើរទៅសហគមន៍ ដើម្បីពិនិត្យមើលនិងធ្វើការវាស់ថ្លឹង និងលេបស្លាកលេខសម្គាល់ រួចយកសំណាកធ្វើ D.N.A ដើម្បីប្រលែងចូលទៅក្នុងទឹកទន្លេធម្មជាតិវិញ។
លោកសំ វិចិត្រ នាយខណ្ឌជលផលស្តីទីបន្តទៀតថា: ក្រោយការពិនិត្យឃើញត្រីបំបែកយក្សនោះរួចរាល់ហើយ លុះដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ក្រុមការងារនៃខណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែង វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាបនៃរដ្ឋបាលជលផល រួមនិងក្រុមការងារគម្រោងអច្ឆរិយៈ នៃទន្លេមេគង្គ បានធ្វើការវាស់ថ្លឹង និងកឹបស្លាកលេខ យកសំណាកធ្វើ D.N.A រួចក៏ប្រលែងត្រីបបែលយក្សននោះចូលទៅក្នុងទឹកសាបវិញ ឲ្យរស់នៅបែបធម្មជាតិវិញ។ លោកនាយខណ្ឌស្តីទីបញ្ចាក់ថា: ត្រីបបែលយក្សខាងលើនេះ មានភេទញី ទម្ងន់ ៣០០គីឡូក្រាម ពីក្បាលដល់ចុងកន្ទុយរបស់វាមានប្រវែង ៣៩៨សង់ទីម៉ែត្រ ចំណែកប្រវែងពីក្បាលដល់គល់កន្ទុយប្រវែង ២២០សង់ទីម៉ែត្រ និងទទឹងដងខ្លួនរបស់មានប្រវែង ២២០សង់ទីម៉ែត្រដូចគ្នា។ ហើយការប្រលែងត្រីបបែលយក្សទឹកសាបនេះ ដោយមានការចូលរួមពីមន្ត្រីវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាបនៃខណ្ឌរដ្ឋបាលជលផល នាយរងផ្នែករដ្ឋបាលជលផលស្រុកថាឡាបរិវ៉ាត់ នៃខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង ក្រុមការងារគម្រោងអច្ឆរិយៈនៃទន្លេមេគង្គ អាជាធរឃុំកោះព្រះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកោះព្រះ និងសហគមន៍នេសាទភូមិកោះព្រះ។
លោកបញ្ជាក់បន្ថែមដែរថា: នេះជាត្រីបបែលយក្សរស់នៅក្នុងដងទន្លេមេគង្គទឹកសាបយើងនេះ វាជាលើកទី៣ហេីយ ដែលប្រជានេសាទត្រី នេសាទបាន រួចក៏បានប្រលែងទៅវិញឲ្យរស់នៅបែបធម្មជាតិវិញ។ លោកក៏សូមអំពាវនាវដល់បងប្អូនប្រជានេសាទ ទាំងអស់ ដែលរស់នៅក្នុងខេត្តស្ទឹងត្រែងយើងទាំងមូល សូមចូលរួមអភិរក្សការពារត្រីមេពូជទាំងអស់គ្នា ព្រោះជាប្រភេទត្រីដ៏កម្រជិតផុតពូជទៅហើយ បើបងប្អូនយើងនេសាទបាទដោយចៃដន់ សូមរាយការណ៍មកមន្ត្រីជលផល ដើម្បីធ្វើការប្រលែងវិញ។ ដូចប្រជានេសាទរស់នៅក្នុងស្រុកសៀបបូកអញ្ចឹង ដែលគាត់នេសាទបានត្រីបំបែកយក្សត្រូវបានប្រលែងទៅវិញ គឺគ្មានទោសពៃរ៍អ្វីទេ។ ជាពិសេសសូមកុំប្រើឧបករណ៍នេសាទខុសច្បាប់ និងឧបករណ៍នេសាទណាដែលច្បាប់ហាមឃាត់ ព្រោះរដូវនេះវាជារដូវបិទនេសាទផង ដើម្បីជៀសវាងប្រឈមមុខទៅតុលាការ និងជាប់ពិរុទ្ធ៕
ដោយ:មាស សុផាត