ភ្នំពេញ : សុន្ទរកថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសទទួល និង លើកពានរង្វាន់បាល់ ទាត់ពិភពលោក ថ្ងៃពុធ ១ រោច ខែជេស្ឋ ឆាំ្ន ខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ រាជធានី ភ្នំពេញ ថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០២២
– សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី កីឡាករ កីឡាការិនី លោក គ្រីសជានការឹមប៊ែរ(CristianKarenber) តំណាងបេសកជនពិសេស ហ្វីហ្វ (FIFA)!
ខ្ញុំពិតជាមានមោទនភាព និងសេចក្តីរីករាយក្រៃលែង ដោយបានមកចូលរួមទទួលស្វាគមន៍ និងលើកពានរង្វាន់ បាល់ទាត់ពិភពលោក (FIFA World Cup Trophy Tour) ជាលើកដំបូងជាមួយសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី កីឡាករ កីឡាការិនីនាឱកាសនះ ។
ពានរង្វាន់មាសសុទ្ធទម្ងន់ ៦,១ គីឡូក្រាម ពិតជាមាន អត្ថន័យសម្រាប់វិស័យកីឡាកម្រិតពិភពលោក ដែលអនុញ្ញាត ឱ្យតែប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃបណ្ដាប្រទេសមួយចំនួនដែលក្បួនត្រូវបានហែឆ្លងកាត់ទីលានវេទិកា ទើបអាចមាន ឱកាសកាន់ប៉ះដោយផ្ទាល់នូវពានរង្វាន់ដ៏មានតម្លៃ និងសារៈ សំខាន់នេះ ។
ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំពិតជាមានមោទនភាព ដូច ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលជាច្រើនដែលបានកាន់ និងលើក ពានរង្វាន់បាល់ទាត់ពិភពលោកដ៏មានអត្ថន័យនេះ ។ ជាការ ពិត ពាននេះក៏ជានិមិត្តរូបតំណាងឱ្យមនុស្សជាតិលើពិភព លោកទាំងមូលផងដែរ ពីព្រោះពានរង្វាន់នេះតំណាងឱ្យ ប្រជាជន និងមនុស្សជាតិរាប់ពាន់លាននាក់ ដែលចូលចិត្ត ស្រឡាញ់កីឡាបាល់ទាត់ និងស្រឡាញ់គោលការណ៍លេង ដោយយុត្តិធម៌ដែលគេតែងតែ ហ្វែរ ទង់ (Fair Play) ចូល ទីលានបាល់ទាត់មុនរៀងរាល់ការប្រកួតចាប់ផ្តើម ។
បច្ចុប្បន្ន បាល់ទាត់គឺជាប្រភេទកីឡា ដែលមានប្រជា ប្រិយភាព និងពេញនិយមបំផុតលើពិភពលោក ដែលមាន មនុស្សប្រុសស្រីប្រមាណ ២៦៥ លាននាក់ ជាអ្នកលេងកីឡា នេះ និងមានប្រមាណ ៣,៥ ពាន់លាននាក់ ជាអ្នកគាំទ្រ ។
ព្រះរាជាណាច្រកម្ពុជាមានកីឡាករ កីឡាការិនី ដែល បានទទួលនូវការបណ្តុះបណ្តាលជំនាញកីឡាបាល់ទាត់តាម ក្លឹបបាល់ទាត់នានាចំនួនប្រមាណ ២០០០ នាក់ និងមាន ប្រមាណជាង ៣០០០ នាក់ ជាក្រុមបាល់ទាត់មហាជន
លេងដើម្បីសប្បាយរីករាយ និងសុខភាព ។ ដោយឡែក អ្នក គាំទ្រកីឡាបាល់ទាត់កម្ពុជាមានប្រមាណជាង ១០ ម៉ឺននាក់ ។ -សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី កីឡាករ កីឡាការិនី !
ពេលនេះ ពានរង្វាន់បាល់ទាត់ពិភពលោកបានមកដល់ ព្រះរាជាណាចក្រកម្ពុជា ហើយក៏ជាសក្ខីភាពបង្ហាញពិភព លោក និងអ្នកគាំទ្របាល់ទាត់ជាង ៣.០០០ លាននាក់ អំពី សុខសន្តិភាព និងសក្តានុពលជាតិ ដែលប្រជាជនកម្ពុជាបាន និងកំពុងរស់នៅប្រកបដោយភាពសុខដុមរមនាជាមួយនឹង ជីវភាពកាន់តែល្អប្រសើរ និងការអភិវឌ្ឍលើគ្រប់វិស័យ ។ ទន្ទឹមនេះ ព្រឹត្តការណ៍ដង្ហែពានរង្វាន់បាល់ទាត់ពិភពលោក ប្រព្រឹត្តទៅស្របពេលដែលកម្ពុជាត្រៀមទទួលធ្វើម្ចាស់ផ្ទះការ ប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ (SEA Games-ASEAN Para Games 2023) ក្នុងនោះ ក៏មាន កម្មវិធីប្រកួតកីឡាបាល់ទាត់នេះផងដែរ ។
ក្នុងឱកាសដ៏សប្បាយរីករាយនេះ សូមអ្នកស្នេហា វិស័យកីឡាលើពិភពលោកចូលរួមអបអរសាទរ និងគាំទ ដល់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រលើកទី ១ របស់កម្ពុជា ដែល ជាម្ចាស់ផ្ទះនៃការប្រកួតកីឡាជាអន្តរជាតិដ៏ធំក្នុងតំបន់ គឺ ស៊ី ហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ ខាងមុខ ។
សម្រាប់ឆ្នាំ ២០២២ នេះ ក្នុងនាមខ្ញុំជាប្រធានអាស៊ាន ខ្ញុំចង់ឃើញអាស៊ានមានចក្ខុវិស័យនិងផែនការដេញថ្លៃធ្វើម្ចាស់ ផ្ទះការប្រកួតកីឡាបាល់ទាត់ពិភពលោក (FIFA World Cup) នៅឆ្នាំ ២០៣៤ ឬ ២០៣៨ ដែលខ្ញុំនឹងពិនិត្យមើលលទ្ធភាព ស្នើសុំឱ្យបណ្តាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ានគាំទ្រ និង ជំរុញគំនិតផ្តួចផ្តើមនេះឱ្យក្លាយជាការពិត ។
ជាក់ស្តែង ទ្វីបអាស៊ីទើបនឹងទទួលធ្វើម្ចាស់ផ្ទះការប្រកួត បាល់ទាត់ពិភពលោកតែពីរលើកប៉ុណ្ណោះ ក្នុងឆ្នាំ ២០០២ គឺ កូរ៉េ-ជប៉ុន និងឆ្នាំ ២០២២ នៅទីក្រុងដូហា, ប្រទេសកាតា ។ ទន្ទឹមនេះ អាស៊ានគួរពិចារណាលើការដាក់បេក្ខភាពដេញថ្លៃ សម្រាប់ឆ្នាំ ២០៣៤ ឬ ឆ្នាំ ២០៣៨ ដើម្បីបំពេញបន្ថែម គុណតម្លៃនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ អប់រំ និង កីឡាក្នុងសហគមន៍អាស៊ានឱ្យកាន់តែរឹងមាំ ជាមួយភាព សុខដុមរមនារវាងបណ្តាប្រទេសជាសមាជិកតាមរយៈការ ទាញយកកម្លាំងសេដ្ឋកិច្ចពិភពលោក មកបំពេញការខ្វះខាត របស់អាស៊ានពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោកដ៏មាន ឥទ្ធិពលនេះ ។
ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមថ្លែងអំណរគុណដល់ សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) និង ក្រុមហ៊ុន កូកាកូឡា ដែលបានជ្រើសរើសប្រទេសកម្ពុជា ដើម្បីទទួលលើក ពានរង្វាន់បាល់ទាត់ពិភពលោក និង សូមកោតសរសើរ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលបានសហការ រៀបចំកម្មវិធីនេះជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីលើក ស្ទួយកិត្តិយសជាតិ តាមរយៈព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ នេះ ។
ខ្ញុំពិតជាមានសុទិដ្ឋិនិយម និងសូមជូនពរឱ្យដំណើរ ទេសចរណ៍ពានរង្វាន់បាល់ទាត់ពិភពលោក និងព្រឹត្តិការណ៍ ប្រកួតកីឡាបាល់ទាត់ពិភពលោកឆ្នាំ ២០២២ នេះ ដំណើរការដោយរលូន និងទទួលជោគជ័យដ៏ត្រចះត្រចង់ ។ ខ្ញុំសូមជូនពរសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី កីឡាករ កីឡាការិនីបានទទួលនូវពុទ្ធពរ និងពរ ទាំង ៥ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និង បដិភាណៈ កុំបី ឃ្លាងឃ្លៀតឡើយ ៕
ដោយ : សិលា