ខេត្តបាត់ដំបង៖ បេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃពុធទី១៥ ខែមិថុនា ឆ្នាំ២០២២នេះថា៖ នគរបាលស្រុកគាស់ក្រឡ ប្រគល់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន១៤គ្រាប់ ជូនអង្គភាពស៊ីម៉ាកយកទៅកំទេចចោល។
របាយការណ៍ដដែល បន្តថា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រះផុស
កាលពីវេលាម៉ោង ២រសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ត្រង់ចំណុចបឹងកំប្លោក ស្ថិតនៅភូមិតានួត ឃុំព្រះផុស ស្រុកគាស់ក្រឡ បានប្រគល់គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន១៤គ្រាប់ ឱ្យអង្គភាពកំចាត់មីនស៊ីម៉ាក់ ដើម្បីយកទៅធ្វើការកំទេចចោលនៅនឹងកន្លែង។
ជាក់ស្ដែងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលត្រូវយកទៅកំទេចចោលនោះរួមមាន៖
-គ្រាប់៦០mm ចំនួន ០២2គ្រាប់
-គ្រាប់៦៩mm ចំនួន ០១គ្រាប់
-ដេកា៧៥mm ចំនួន ០៦គ្រាប់
-ក្បាលគ្រាប់១០០លី ចំនួន ០៣គ្រាប់
-កង់ដង់បេ៤០ ចំនួន ០១គ្រាប់
-PMN2 ចំនួន ០១គ្រាប់ ៕
ដោយ៖អារុណរះ