អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានបញ្ជាក់នៅថ្ងៃទី១៤ខែមិថុនាថា «ការផ្ទុះជំងឺអុតស្វាបានកើនឡើងខ្ពស់នៅលើពិភពលោកគួរឱ្យបារម្ភ។
សារព័ត៌មាន Medical Xpress បានដកស្រង់សម្តីលោក Tedros ដែលបានបញ្ជាក់ថា «ដោយមូលហេតុនៃការឆ្លងរាលដាលជំងឺអុតស្វាកើនឡើង ខ្ញុំសម្រេចកោះប្រជុំជាបន្ទាន់ស្តីពីសុខភាពសាធារណ ស្តីពីជំងឺអុតស្វា»។ តាមគម្រោងអង្គការ WHO នឹងប្រកាសអាសន្នពីជំងឺនេះនៅថ្ងៃទី២៣ខែមិថុនា ។
តាមតួលេខរបស់អង្គការ WHO មកទល់ពេលនេះមានមនុស្ស ១៦០០នាក់ ត្រូវបានរកឃើញតាមរយៈការធ្វើតេស្ត និងមានជាង ១៥០០នាក់សង្ស័យនៅ៣៩ប្រទេសជុំវិញពិភពលោក។ ជាមួយគ្នានេះដែរក៏មានមនុស្ស៧២នាក់ស្លាប់ដោយជំងឺនេះដែរ៕ ដោយធីរីណា
...
រូបថត : REUTERS