រថយន្តដឹកទឹកកកបេីកឆ្លងផ្លូវត្រូវម៉ូតូបុករបួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗខណៈជិះម៉ូតូលឿនចាប់ហ្វ្រាំងមិនជាប់ជ្រុលបុករថយន្តដឹកទឹកកកបេីកឆ្លងផ្លូវកាលពីវេលាម៉ោង១២និង២០រសៀលថ្ងៃទី១៦​ ខែមិថុនា​ ឆ្នាំ២០២២​ នៅចំណុចមុខស្ថានីប្រេងឥន្ទនៈមួយកន្លែង​ តាមបណ្តោយផ្លូវជាតិលេខ៤​ ក្នុងសង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តកូរ៉េដឹកទឹកកក​ ពណ៌ខៀវ​ ពាក់ស្លាកលេខភ្នំពេញ3A 4744 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤​ ក្នុងទិសដៅពីលិចទៅកេីតខណៈមកដល់ចំណុចកេីតហេតុក៏ស៊ីញ៉ូបត់ឆ្វេងឆ្លងផ្លូវភ្លាមនោះស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកស្គូបពី​ ពណ៌ស​ ពាក់ស្លាកលេខបន្ទាយមានជ័យ1O 5908 ធ្វេីដំណេីរក្នុងទិសដៅពីកេីតទៅលិចចាប់ហ្វ្រាំងមិនជាប់ក៏ជ្រុលបុកផ្នែកខាងមុខចំហៀងខាងស្តាំពេញទំហឹងបណ្តាលបោកខ្ទប់រងរបួសធ្ងន់។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុកនៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យដេីម្បីរងចាំដោះស្រាយពេលក្រោយ៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print