ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗខណៈជិះម៉ូតូលឿនចាប់ហ្វ្រាំងមិនជាប់ជ្រុលបុករថយន្តដឹកទឹកកកបេីកឆ្លងផ្លូវកាលពីវេលាម៉ោង១២និង២០រសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចមុខស្ថានីប្រេងឥន្ទនៈមួយកន្លែង តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តកូរ៉េដឹកទឹកកក ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ3A 4744 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកេីតខណៈមកដល់ចំណុចកេីតហេតុក៏ស៊ីញ៉ូបត់ឆ្វេងឆ្លងផ្លូវភ្លាមនោះស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកស្គូបពី ពណ៌ស ពាក់ស្លាកលេខបន្ទាយមានជ័យ1O 5908 ធ្វេីដំណេីរក្នុងទិសដៅពីកេីតទៅលិចចាប់ហ្វ្រាំងមិនជាប់ក៏ជ្រុលបុកផ្នែកខាងមុខចំហៀងខាងស្តាំពេញទំហឹងបណ្តាលបោកខ្ទប់រងរបួសធ្ងន់។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចធ្វេីការវាស់វែងយកទៅរក្សាទុកនៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យដេីម្បីរងចាំដោះស្រាយពេលក្រោយ៕
ដោយ៖សុខាសែនជ័យ