ខេត្តស្វាយរៀង៖ លោក ស៊ូ ម៉ុល ប្រធានគណបញ្ជាការឯកភាពស្រុកនិងជាអភិបាលស្រុករមាសហែក
ក្រើនរំលឹកដល់លោកស្មៀនឃុំទាំង១៦
ក្នុងស្រុករមាសហែកត្រូវបន្តយកចិត្តទុកដាក់ផ្ដល់សេវាសាធារណៈជូនដល់បងប្អូនប្រជាពលរដ្ឋអោយទាន់ពេលវេលានិងឆាប់រហ័សនិងមិនត្រូវទារថ្លៃសេវាខុសច្បាប់កំណត់ឡើយ។
ការក្រើនរំលឹកនេះធ្វើឡើងនៅថ្ងៃទី១៦ ខែមិថុនាឆ្នាំ២០២២ក្នុង
កិច្ចប្រជុំប្រចាំខែមិថុនា និងអនុវត្តទិសដៅបន្តខែកក្កដា ឆ្នាំ២០២២ ដោយមានការចូលរួមពី
លោក អភិបាលរងស្រុក
លោកនាយក នាយករងរដ្ឋបាលសាលាស្រុកកងកំលាំងប្រដាប់អាវុធទាំងបីលោក លោកស្រី ប្រធាន អនុប្រធានការិយាល័យទាំង១៣ ចំណុះរដ្ឋបាលស្រុក លោកប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ
លោកនាយប៉ុស្តិ៍ច្រកទ្វារតំបន់តាមព្រំដែន លោក លោកស្រីមេឃុំ ស្មៀនឃុំ ប៉ុស្តិ៍គរបាលរដ្ឋបាលឃុំ ទាំង១៦ឃុំជាច្រើននាក់ផងដែរ។
ក្នុងឱកាសនោះលោក ស៊ូ ម៉ុល ក្នុងនាម
ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកជំរុញដល់អស់លោកលោកស្រីដែលជាអាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ចដែលពាក់ព័ន្ធត្រូវបន្តខិតខំជំរុញអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ដែលមានលក្ខណៈសម្បត្តិ៨យ៉ាង មានប្រសិទ្ធិភាពពិសេស បន្តជំរុញរៀបចំវេទិកាសាធារណៈនៅតាមឃុំឱ្យបានជាប់ជាប្រចាំនិងពង្រឹងចលនា ប្រជាការពារឱ្យមានដំណើរការល្អ ព្រមទាំងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យ មានប្រសិទ្ធភាពខ្ពស់ ។
បន្តខិតខំជំរុញអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា និងផែនការអភិវឌ្ឍន៍ស្រុក កម្មវិធីវិនិយោគឆ្នាំ រំកិលស្រុក ។
លោកបានបន្ថែមថា អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវធ្វើការហាមឃាត់ ប្រើប្រាស់ ឧបករណ៍នេសាទខុសច្បាប់នានា បន្តផ្សព្វផ្សាយអំពីជំងឺផ្តាសាយបក្សី ដែលកើតមាននៅប្រទេសវៀតណាម ៦ ទប់ស្កាត់នូវជំងឺCOVID-19 ប្រភេទថ្មី (អូមីក្រុង ) តាមរយៈវិធានការ អនាម័យរបស់ក្រសួងសុខាភិបាល ៣ជុំ ៣ការពារ។
អាជ្ញាធរមូលដ្ឋាននិងអង្គភាពពាក់ព័ន្ធត្រូវមានវិធានការប្រុងប្រយ័ត្នចំពោះគ្រោះមហន្ត រាយផ្សេងៗដែលអាចកើតមានឡើងជាយថាហេតុ ពិសេសគ្រោះអគ្គីភ័យ និង ខ្យល់កន្ត្រាក់ និងទឹកជំនន់។
បន្តជំរុញការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកចំពោះ អ្នកជិះម៉ូតូមិនពាក់មួកសុវត្ថិភាព និងមិនបំពាក់ កញ្ចក់មើលក្រោយ ។
បន្តជំរុញការបើកប្រាក់បៀវត្សជូនមន្ត្រីរាជការឱ្យបានឆាប់រហ័ស ទៀងទាត់ និង ទាន់ពេលវេលា ស្របតាមសារាចររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានកំណត់ ៕
ដោយ៖ សុថាន