មន្ត្រី ក.ប.ប. បន្តប្រើប្រាស់ឧបករណ៍ត្រួតពិនិត្យប្រេងឥន្ធនៈ (Pumpwatch) ដើម្បីរកភាពមិនអនុលោមក្នុងវិស័យប្រេងឥន្ធនៈ

ចែករំលែក៖

ភ្នំពេញ​៖​ មន្ត្រីស៊ើបអង្កេត ក.ប.ប. ចុះត្រួតពិនិត្យតាមរយៈការប្រើប្រាស់ឧបករណ៍ត្រួតពិនិត្យប្រេងឥន្ធនៈ ការពារក្រែងមានអំពើកេងបន្លំលើអ្នកប្រើប្រាស់ណាមួយកើតឡើង​ ស្ថិតក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម, ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ, ស្រុកជ័យសែន ស្រុកឆែបនិងស្រុករវៀង ខេត្តព្រះវិហារ, ស្រុកបាធាយ ខេត្តកំពង់ចាម, ស្រុកមេសាង ស្រុកកំចាយមានិងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ស្រុករលាប្អៀ ស្រុកសាមគ្គីមានជ័យនិងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និងរាជធានីភ្នំពេញ ស្ថានីយដេប៉ូប្រេងឥន្ធនៈសរុបចំនួន ៣៧ទីតាំង។ នេះបេី​យោង​តាមប្រភពព័ត៍មានពីអគ្គនាយកដ្ឋាន ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) ​បានឱ្យដឹង​នៅថ្ងៃព្រហស្បតិ៍្ត​ទី​១៦ ខែមិថុនា​​ ឆ្នាំ​២០២២​។

ប្រភពដដែលបន្តថា​ តាមរយៈលទ្ធផលនៃការត្រួតពិនិត្យចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ មន្ត្រីយើងបានពិនិត្យឃើញថាមានដេប៉ូចំនួន១០ ពុំមានភាពអនុលោមតាមរយៈការក្លែងបន្លំចំនួនលីត្រ ដូចនេះម្ចាស់ដេប៉ូខាងលើព្រមទទួលស្គាល់នូវកំហុសរបស់ខ្លួន និងព្រមទទួលការពិន័យអន្តរការណ៍ស្របតាមបញ្ញត្តិនៃច្បាប់ផងដែរ។

ជាមួយគ្នានោះ​ នៅថ្ងៃទី១៣ និង១៤ ខែមិថុនា ឆ្នាំ២០២២ មន្រ្តីជំនាញ ក.ប.ប. បន្តចាត់វិធានការលើម្ចាស់ដេប៉ូប្រេងឥន្ធនៈចំនួន ៨ទីតាំងដែលមិនមានអនុលោមភាព។ ការចាត់វិធានការនេះគឺធ្វើឡើងស្របពេលមន្រ្តីជំនាញបន្តប្រតិបត្តិការត្រួតពិនិត្យប្រេងឥន្ធនៈជាប្រចាំតាមស្ថានីយ​ និងដេប៉ូនៅក្នុងខេត្តនីមួយៗ។

គួរបញ្ជាក់ផងដែរថា ស្ថានីយ​ និងដេប៉ូប្រេងឥន្ធនៈដែលមន្រ្តីជំនាញបានត្រួតពិនិត្យសរុបចំនួន ២៤ទីតាំង និងចាត់វិធានការតាមនីតិវិធីលើម្ចាស់ដេប៉ូដែលមិនមានអនុលោមភាពផងដែរ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print