ឃើញសង្សារអោបស្រីផ្សេងនៅនឹងភ្នែក នារីម្នាក់បានផឹកស្រវឹងអួទីនួដេកសន្លប់តាមចញ្ចើមថ្នល់

ចែករំលែក៖

​ភ្នំពេញ ៖ នារី​ស្រស់ស្អាត​ម្នាក់ បានផឹកស្រវឹងអួទីនួហូតដេកតាមផ្លូវ ដោយសារខឹងចិត្ត​ដែល​សង្សារសំណព្វបានទៅអោបស្រីផ្សេងនៅនឹងមុខ ក្នុងក្លិបកម្សាន្ដមួយកន្លែង។ហេតុការណ៍នេះបានបង្កឱ្យមាន​ការភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​យប់​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ២០១៥ ស្ថិតនៅ​ចិញ្ចើមផ្លូវសហព័ន្ធរុស្សី ត្រង់ចំណុចមុខ សាកលវិទ្យាល័យភូមិន្ទ២​​ស្ថិតក្នុង​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​​តាមសម្ដីរបស់នារី​ខាងលើ​ឈ្មោះ​អា​នី អាយុ​២១​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល​ក្នុង​សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ បានឱ្យដឹងថា មុនពេល​នាង​មក​ដេក​នៅទីនេះ គឺ​នាង​បាន​ចូលទៅ​ផឹកស៊ី​ជាមួយ​បុរស​ជា​សង្សារ​នៅក្នុង​ក្លិប​ក​ម្សា​ន «​អាវ៉ា​ឡូ​ន​» នៅ​ម្តុំ​សាលាបឋមសិក្សា​១០០​ខ្នង ​តាំងពី​ម៉ោង​៩​​យប់។ លុះពេល​ចូល​ទៅអង្គុយផឹក​ក្នុង​ក្លិប​នោះបាន​មួយសន្ទុះ ស្រាប់តែ​នាង​ឃើញ​បុរស​ជា​សង្សារ​របស់​នាង​បាន​ទៅ​ឈរ​ញ៉ែ​ស្រី​នៅក្នុង ក្លិប​ក​ម្សា​ន្ដ​​នោះ​ហើយ ថែមទាំង​អោបថើប​គ្នា​យ៉ាង​ស្អិត​ល្មូ​ត​ទៀតផង ទើប​ធ្វើឱ្យ​នាង​ទ្រាំ​មិនបាន ក៏​ឈ្លោះប្រកែក​ជាមួយ​សង្សារ​នាង​មួយ​ប្រាវ។

ក្រោយ​ពេល​ឈ្លោះ​គ្នា​រួច នាង​ផឹកស្រា​បៀរ​អស់​៦​ដប ​ស្រវឹងហើយ​ក៏​រត់​ចេញមក​ខាងក្រៅតែម្នាក់ ដើម្បី​ដើរទៅ​ផ្ទះ​វិញ។ ប៉ុន្តែ​ដោយ​ស្រវឹង​ខ្លាំងពេក ទើប​នាង​វិលមុខក៏បាន​ដើរមក​ដួលសន្លប់​នៅលើ​ចិញ្ចើមផ្លូវ​ទីនេះតែម្ដងទៅ។ ក្រោយពេលមានការឆោឡោ ក៏មាន​បុរស​ម្នាក់​បាន​អះអាងថា ជា​មិត្តភក្តិ​របស់​នាង​បាន​ហៅ​ម៉ូតូ​រ៉ឺម៉ក១​គ្រឿង មក​ដឹក​នាង​យកទៅ​បន្ទប់​ជួល​បាត់ទៅ ៕

...

20150724-145738.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print