ភ្នំពេញ ៖ នារីស្រស់ស្អាតម្នាក់ បានផឹកស្រវឹងអួទីនួហូតដេកតាមផ្លូវ ដោយសារខឹងចិត្តដែលសង្សារសំណព្វបានទៅអោបស្រីផ្សេងនៅនឹងមុខ ក្នុងក្លិបកម្សាន្ដមួយកន្លែង។ហេតុការណ៍នេះបានបង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៥ ស្ថិតនៅចិញ្ចើមផ្លូវសហព័ន្ធរុស្សី ត្រង់ចំណុចមុខ សាកលវិទ្យាល័យភូមិន្ទ២ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
តាមសម្ដីរបស់នារីខាងលើឈ្មោះអានី អាយុ២១ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ បានឱ្យដឹងថា មុនពេលនាងមកដេកនៅទីនេះ គឺនាងបានចូលទៅផឹកស៊ីជាមួយបុរសជាសង្សារនៅក្នុងក្លិបកម្សាន «អាវ៉ាឡូន» នៅម្តុំសាលាបឋមសិក្សា១០០ខ្នង តាំងពីម៉ោង៩យប់។ លុះពេលចូលទៅអង្គុយផឹកក្នុងក្លិបនោះបានមួយសន្ទុះ ស្រាប់តែនាងឃើញបុរសជាសង្សាររបស់នាងបានទៅឈរញ៉ែស្រីនៅក្នុង ក្លិបកម្សាន្ដនោះហើយ ថែមទាំងអោបថើបគ្នាយ៉ាងស្អិតល្មូតទៀតផង ទើបធ្វើឱ្យនាងទ្រាំមិនបាន ក៏ឈ្លោះប្រកែកជាមួយសង្សារនាងមួយប្រាវ។
ក្រោយពេលឈ្លោះគ្នារួច នាងផឹកស្រាបៀរអស់៦ដប ស្រវឹងហើយក៏រត់ចេញមកខាងក្រៅតែម្នាក់ ដើម្បីដើរទៅផ្ទះវិញ។ ប៉ុន្តែដោយស្រវឹងខ្លាំងពេក ទើបនាងវិលមុខក៏បានដើរមកដួលសន្លប់នៅលើចិញ្ចើមផ្លូវទីនេះតែម្ដងទៅ។ ក្រោយពេលមានការឆោឡោ ក៏មានបុរសម្នាក់បានអះអាងថា ជាមិត្តភក្តិរបស់នាងបានហៅម៉ូតូរ៉ឺម៉ក១គ្រឿង មកដឹកនាងយកទៅបន្ទប់ជួលបាត់ទៅ ៕